អន្តរជាតិ ៖ វីដេអូ ឆ្លាមសមុទ្រដ៏កំណាច ស្ទុះយ៉ាងកម្រោលវាយប្រហារទ្រុងដែកការពារក្រុមមនុស្ស សើ្ទរហែកស៊ីមនុស្សបានទាំងរស់ បង្កជាភាពភ្ញាក់ផ្អើលពេញពិភពអ៊ិនធើណេត ស្របពេលដែលទទួលបានការទស្សនា បានដល់ទៅជាង ២ លានដង បន្ទាប់ពីទើបតែបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូ ដ៏ពេញនិយម youtube មិនដល់មួយអាទិត្យផងនោះ។

ដោយឡែក ករណីដ៏គួរអោយរន្ធត់ចិត្ត បុកពោះ មួយនេះ បានកើតឡើងនៅក្នុងភូមិទេសចរណ៍Gansbaai ប្រទេសអាហ្រិ្វកខាងត្បូង កាលពីថ្ងៃព្រហស្បត្តិ៍ទី ២១ មីនា កន្លងទៅ។ លើសពីនេះបើយោងតាមសម្តី លោក Bryan Plummer ដែលជាអ្នកថត ក៏ដូចជាបង្ហោះវីដេអូមួយនេះ បានបញ្ជាក់អោយដឹងថា ត្រីឆ្លាមកំណាចមួយក្បាល បែរជាងាកក្រឡេកមកវាយប្រហារមនុស្សនៅក្នុងទ្រុងដែកទៅវិញ បន្ទាប់ពីវាមិនអើពើ ទៅនឹងនុយដែលបានបោះអោយវានោះទេ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីដ៏រន្ធត់នេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ spy