ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយមួយរូប ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីត្រូវបានរកអោយឃើញថា  នាងបានព្យាយាមលក់កូនស្រីតូចរបស់ខ្លួន ជាថ្នូរនឹងសាច់ប្រាក់ ៤០០០ ដុល្លារ នៅលើទំព័រ ហ្វេសប៊ុក នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happe-ning ។

width=437

គួររំឭកផងដែរថា  ស្រ្តីជាម្តាយរូបនោះជាពលរដ្ឋរស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិកមានឈ្មោះថា​ Misty Van Hornវ័យ ២២ ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់តុលាការកាលពីល្ងាចថ្ងៃពុធ​ បន្ទាប់ពីក្រុមភ្នាក់ងារមានសមត្តកិច្ច តាមដាននឹងរកអោយឃើញថា នាងបានទាក់ទងជាមួយនឹងស្រ្តីម្នាក់ផ្សេងទៀត ដែលរស់នៅក្នុងតំបន់ Fort Smith ​ តាមរយៈទំព័រហេ្វសប៊ុកក្នុងការព្យាយាមលក់កូនស្រីតូចរបស់ខ្លួន វ័យទើបតែ ១០ ខែ   ជាថ្នូរនឹងសាច់ប្រាក់ ៤ពាន់ដុល្លារ។

លើសពីនេះទៅទៀត  ប្រភពដដែលបានបន្ថែមថា   ស្រីជាម្តាយរូបនោះ បានសរសេរសារផ្ញើទៅស្រ្តីម្នាក់ផ្សេងទៀត ដែលមានទីលំនៅនៅក្នុងតំបន់Fort Smith​ដោយបានបញ្ជាក់ថាគ្រាន់តែមកផ្ទះខ្ញុំមក   នោះនាងនឹងទទួលបានកូនស្រីតូចវ័យ ១០ ឆ្នាំ  ដោយគ្រាន់តែទុកប្រាក់ ១ពាន់ដុល្លារមកបានហើយ  ហើយក៏មានជាកញ្ជប់ពិសេស  បើសិនណាទទួលទិញកូនតូចវ័យ ២ ឆ្នាំម្នាក់ផ្សេងទៀត នោះតម្លៃត្រឹមតែ ៤ពាន់ដុល្លារ។

ដោយឡែក មកទល់នឹងពេលនេះ  ស្រ្តីជាម្តាយចិត្តខ្មៅរូបនោះ ត្រូវបានចាប់ឃាត់ខ្លួន និងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ហើយបើនិយាយពីមូលហេតុដែលធ្វើអោយនាងបែកគំនិតដល់ថ្នាក់ហ៊ានធ្វើបែបនេះ  ក៏ព្រោះតែនាងចង់យកលុយទាំងនោះទៅរំដោះមិត្តប្រុសរបស់ខ្លួន ដែលកំពុងតែជាប់ពន្ធនាគារ៕

ដោយ ៖ ពិសីប្រភព ៖ Happening