ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោក  ពីដំណេកមានអារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នក ទទួលទានដំណេកបាន ស្កប់ស្កល់ល្អ?

ខាងក្រោមនេះ យើងសូមណែនាំអ្នក  ឱ្យសាកល្បងទទួលទាននូវប្រភេទអាហារ ៤ប្រភេទ ដូចខាង ដែលអាចជួយឱ្យលោកអ្នកគេងលក់ស្កប់ស្កល់បានយ៉ាងឆាប់រហ័ស។

width=500

ទឹកដោះគោជូរ៖ ផលិតផល​ ឬអាហារដែលអ្នកទទួលរាល់ថ្ងៃដូចជា ទឹកដោះគោជូរទឹកដោះគោឆៅគឺមានតួនាទី ធ្វើឱ្យអ្នកមានសុខភាពល្អ  ដោយសារនៅក្នុងប្រភេទអាហារ  ទាំងនេះគឺ   សម្បូរដោយសារធាតុកាល់ស្យូម។ជាពិសេសវាថែមទាំងអាចជួយឱ្យអ្នកទទួលទាន ឆាប់ទទួលដំណេក និងទទួល ទានដំណេកលក់ស្រួលផងដែរ។

ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ និង  ផ្លែឈើមួយចំនួនទៀត  ដូចជា៖ ល្ហុង និងឪឡឺក គឺជាប្រភេទបន្លែ និងផ្លែឈើ មានផ្ទុកនូវសារធាតុ Lycopene ច្រើន   ហើយសារធាតុនេះ មានតួនាទី ជួយជំរុញឱ្យអ្នកឆាប់ចូលដំណេក និងទទួលទានដំណេកលក់ស្កប់ស្កល់ល្អ។

ស្តូរប័ររី៖ គឺជាប្រភេទផ្លែឈើធម្មជាតិម្យ៉ាង  ដែលមានពណ៌ក្រហមទុំ   ស្រស់ស្អាត និងមានរស់ជាតិ ឆ្ងាញ់ពិសា និង សម្បូរទៅដោយ វីតាមីន C ដែលអាចជួយឱ្យអ្នក  ទទួលទានដំណេកលក់ស្កប់ស្កល់ស្រួលនៅពេលយប់។ សារធាតុវីតាមីន C មាននៅក្នុងផ្លែឈើ និងបន្លែមួយចំនួនទៀត ដូចជា៖ ម្នាស់ ល្ហុង ខាត់ណា និង ម្ទេសផ្លោក។

បន្លែបៃតង៖ ប្រភេទបន្លែពណ៌បៃតងដែលអ្នកទទួលទានរាល់ថ្ងៃ គឺសម្បូរដោយសារធាតុកាល់ស្យូម មានដូចជា៖ ស្លឹកបន្លែបៃតង  សាឡាដ និង គ្រប់ប្រភេទបន្លែបៃតង គឺមានផ្ទុកនូវសារធាតុ កាល់ស្យូមច្រើន ដែលមានអត្ថប្រយោជន៍ ចំពោះសុខភាព។ ម្យ៉ាងវិញទៀត វាមានតួនាទីធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កំលាំងល្វើយនិងធ្វើឱ្យឆាប់ចូលគេង៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ health