ព័ត៌មានអន្តរជាតិ    ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ   របស់គេហទំព័របរទេសCNN ដែលទើបតែបានចេញផ្សាយ  កាលពីប៉ុន្មានម៉ោងមុននេះ  បានគូសបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ពិតជាមានសំណាងហួស ខណៈពេលដែលនាងនៅបន្តរស់រានមានជីវិត បន្ទាប់ពីបានជាប់គាំងនៅក្រោមគំនរបាក់រលំអាគាររោងចក្រ កំពស់ ៨ ជាន់ ដល់ទៅ ១៦ ថ្ងៃ។

width=444

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថាពិតជាមានការអបអរសាទរជាខ្លាំង ខណៈពេលដែលស្រ្តីជនរងគ្រោះរូបនេះ   ត្រូវបានជូយសង្គ្រោះចេញពីគំនរបាក់បែក  ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ហើយបើនិយាយពីមូលហេតុដែលបានឈានទៅដល់ការរុករករហូតដល់ថ្នាក់ ជូយសង្គ្រោះនាងបានជោគជ័យនោះ បន្ទាប់ពីនាង ដង្ហោយស្រែកទ្រហ៊ោយំ សុំជាជំនួយ។

width=443

ទន្ទឹមនឹងនេះ កត្តាដែលធ្វើអោយនាង អាចបន្តរស់រានមានជីវិត ក្រោមគំនរបាក់រលំអាគាររោងចក្រ កំពស់ ៨ ជាន់បាន  ក៏ព្រោះនាងជាប់គាំងនៅក្នុងប្រហោងចន្លោះមួយដែលមានខ្បល់អាការ ក៏ដូចជា ទឹកផងដែរនោះ​ ។  គួររំឭកផងដែរថា ​សោកនាដកម្មបាក់រលំអាគាររោងចក្រដល់ទៅ ៨ ជាន់លើកនេះ ត្រូវបានគេសន្មត់ថា​ ជាសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី ខណៈពេលដែលបានសម្លាប់មនុស្សច្រើនជាង ១០០០នាក់ ស្របពេលរាប់ពាន់ផ្សេងផ្សេងទៀតបានរងរបួស ។  ករណីមួយនេះ  បានកើតឡើងនៅប្រទេសបង់ក្លាដេស្ស កាលពី ១៦ ថ្ងៃមុន៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN