អ៊ុយក្រែន៖ វាមានការព្រឺព្រួយខ្លះៗដែរ ខណៈដែលបុរសម្នាក់ បានឡើងទៅលើកំពូលភ្នំដ៏សែនខ្ពស់មួយ ហើយបានផ្ដិតរូបភាព នៃស្រមោលខ្មៅ ដែលចំណាំងផ្លាតពីព្រះអាទិត្យ រួចគាត់ ក៏បានបង្ហោះរូបភាពនោះ ចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត។

លោក Mikhail Baevsky មានវ័យប្រហែលជា ៣៧ឆ្នាំ បានឡើងទៅលើកំពូលភ្នំ Chatyr-Dag ក្នុងខេត្ដ Crimea ប៉ែកខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នៅទីនោះ ម៉ោងប្រមាណជា៣-៤ រសៀល គាត់បានឃើញស្រមោលខ្មៅមួយនៅជាប់នឹងព្រះអាទិត្យ ភ្លាមនោះ គាត់ក៏បានផ្ដិតរូបភាពនោះជាច្រើនសន្លឹក។

នៅពេលមកដល់ផ្ទះវិញ គាត់ក៏បានបង្ហោះរូបភាពនោះ ចូលទៅក្នុងអ៊ីនធ័រណេត។ ជាមួយរូបភាពខ្មៅ ដែលនៅជាប់នឹងព្រះអាទិត្យនោះ បានធើ្វអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង រហូតដល់គេជឿថា វាជារូបខ្មោច (Ghostly) ។
ជាមួយគ្នានេះ ដើម្បីអោយអស់ចម្ងល់ និងអោយអស់ការភ័យខា្លចនៃរូបភាពនោះ ក្រុមអ្នកវិទ្យាសាស្រ្ដបានលើកឡើងថា នោះគឺគ្រាន់តែជាស្រមោល របស់បុរសនោះទេ ពោលគឺនៅពេលដែលគាត់ឡើងខ្ពស់ ផុតអស់ស្រមោលរុក្ខជាតិទាំងឡាយ នោះវាច្បាស់ណាស់ថា ជាស្រមោលរបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដបានយកនូវគំរូពីរយ៉ាង ដែលអាចសន្មតថា នោះជាស្រមោលរបស់គាត់ពិតមែន។
១. A university chemistry lecturer, trekked up to 1,200 metres above, the phenomenon of refraction.

២. ចំណាំងផ្លាតរបស់យន្ដហោះ
ដោយ៖ វត្ដីប្រភព៖ dailymail