សាធារណរដ្ឋឆែក ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសវ័យ ៣៧ មា្នក់ដែលជាពលរដ្ឋ សាធារណរដ្ឋឆែក បានស្លាប់បាត់បង់ជីវិតហើយ ខណៈពេលដែលគាត់រស់នៅគ្មានបេះដូងក្នុងរយៈពេល៦ ខែចុងក្រោយនេះ។
លោក Jakub Halik និងលោកវេជ្ជបណ្ឌិត Dr Pirk (រូបភាពកាលនៅរស់)
គួរបញ្ជាក់ផងដែរថា បុរសវ័យ ៣៧ ឆ្នាំរូបនេះ មានឈ្មោះថា Jakub Halik ជាអតីតក្រុមភា្នក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ ។ លុះក្រោយមក គាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតវះកាត់យកបេះដូងចេញដោយដាក់ជំនួសនូវបេះដូងយន្ត ដោយសារតែបេះដូងរបស់គាត់កើតជម្ងឺមហារីក។


លុះក្រោយមក មិនបានរយៈពេលកន្លះឆ្មាំស្រួលបួលផង លោក Jakub Halik ក៏ត្រូវបានរកអោយឃើញថាបានស្លាប់បាត់បង់ជីវិតទៅហើយ ក្នុងវ័យ ៣៧ ឆ្នាំ ។ គួរបញ្ជាក់ផងដែរថា បើយោងតាមប្រភពសារព័ត៌មានដដែលនេះ បានបញ្ជាក់អោយដឹងថា ករណីវះកាត់ដាក់ជំនួសនូវបេះដូងយន្ត (បេះដូងសិប្បនិម្មិត) នេះ មានពីរករណីហើយ ដែលនៅក្នុងនោះ រួមមានលោក Jakub Halik រស់នៅបាន៦ ខែ បន្ទាប់ពីធ្វើការវះកាត់ និងបុរសម្នាក់ផ្សេងទៀត មានឈ្មោះថា Craig Lewis មកពីរដ្ឋ Texasសហរដ្ឋអាមេរិក រស់នៅបានជាង ១ ខែបន្ទាប់ពីធ្វើការវះកាត់៕