ម៉ូតូ Aprilia SR Motard គឺជាប្រភេទម៉ូតូ អូតូ ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាត និងទាក់ទាញបំផុតជាមួយរូបរាងដ៏ប្លែក ទាន់សម័យ សាកសមបំផុតសំរាប់មិត្តយុវវ័យសំរាប់ថ្មី។ ម៉ូតូ Aprilia SR Motardស៊េរីថ្មីនេះ ត្រូវបានតុបតែង និង រចនាម៉ូដឡើង កាន់តែមានភាពទាក់ទាញ ជាមួយនឹងតួខ្លួនទាំងមូល តែមថ្មី សំបកកង់ និង កែបបែបស្ពត អមជាមួយនឹងអំពូលបំភ្លឺភ្លើងខាងមុខមានភ្នែក១ រាងបេះដូង។
ជាពិសេសម៉ូតូ Aprilia SR Motard ស៊េរីថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន ១ កំលាំង ម៉ាស៊ីន ៥០សេសេ មានបំពាក់ប្រព័ន្ធការពារធុងទឹកត្រជាក់ ការពារម៉ាស៊ីនម៉ូតូ កុំឱ្យក្តៅខ្លាំងពេលធ្វើ ដំណើរ ផ្លូវឆ្ងាយ។ ម៉ូតូ Aprilia SR Motard ស៊េរីថ្មី ឆ្នាំ២០១៤ មានពីរពណ៌ (ខ្មៅ និង ស) មានតំលៃ២,០៩៩ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed