សឹង្ហបុរី ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច បានបញ្ជាក់អោយដឹងថា បុរសម្នាក់នៅតែបន្តបាត់ខ្លួន ខណៈពេលដែលមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ដែនទឹក ពោលគឺសាឡាងមួយគ្រឿង បានបុកនឹងទូកមួយគ្រឿងផ្សេងទៀត ដែលធ្វើដំណើរពី Pasir Panjang Terminal ទៅ Pulau Bukom ប្រទេសសឹង្ហបុរី ។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ដែនទឹកមួយនេះ បានកើតឡើងកាលពីវេលាព្រឹកមិញនេះ នាវេលាម៉ោង ៥ និង ៥០ នាទីព្រឹក ។ ប្រភពដដែលបន្ថែមថា សាឡាងមួយគ្រឿងនោះផ្ទុកអ្នកដំណើរប្រមាណជាង ១០០ នាក់។មកទល់នឹងពេលនេះ យុទ្ធនាការជួយសង្គ្រោះនៅតែបន្តមាននៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន