ព័ត៌មានរូបភាព ៖ ពិតណាស់ នៅលើពិភពលោកយើងនេះ សំណង់អាគារមហិមា ក៏ដូចជាសំណង់អាគារអច្ឆិរយៈ  តែងតែសំកាំងខ្លួនឡើង  នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកយើងនេះ  ។ ដោយឡែក  នៅឯប្រទេសចិនឯណោះវិញ  កាលពីពេលថ្មីៗនេះចិន បានបង្ហាញនូវសំណង់អាគារមួយ ដែលពិភពលោកបានទទួលស្គាល់ថាវាគឺជាសំនង់អាគារធំជាងគេបង្អស់លើលោក។

យ៉ាងណាមិញ នៅចិន  មិនត្រឹមតែមានសំណង់អាគារធំមហិមា  ដែលពិភពលោកទទួលស្គាល់នោះទេ តែនៅក្នុងនោះ ចិនក៏មានសំណង់អាគារធំ ក៏ដូចជា អច្ឆិរយៈដែលត្រូវបានគេបោះបង់ចោល    និង ទទួលស្គាល់ផងដែរ ។ ជ្រាបកាន់តែច្បាស់ ថាតើសំណង់អាគារទាំង ៥   របស់ចិននោះ  មានរូបរាងយ៉ាងណានោះ  តាមដានទស្សនាបណ្តារូបភាពដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា ៖

width=434

Chennggong សំណង់អាគារថ្មី  មានសំណង់ផ្ទះល្វែងដល់ទៅ  ១០០,០០០ តែគ្មានប្រជាជនរស់នៅ មានទីតាំងនៅជិតក្រុង Kunming  ប្រទេសចិន  សព្វថ្ងៃស្ងាត់ជ្រងំ ត្រូវបានគេសន្មត់ថា ជាទីក្រុងខ្មោច ។

width=433

សំណង់ផ្សារទំនើបធំជាងគេបង្អស់    របស់ប្រទេសចិន  ( World's Largest Mall: Almost Empty Since 2005 ) មានទីតាំងនៅឯជាយក្រុង Dongguang ប្រទេសចិន

width=432សំណង់អាគារ     Kangbashi area  មានសំណង់អាគារសម្រាប់ពលរដ្ឋរាប់លាននាក់​ តែដឹងអីថា មានប្រជាជនរស់នៅត្រឹមតែ ២៨,០០០ នាក់តែប៉ុណ្ណោះ

width=431 Thames Town មានទីតាំង ចម្ងាយប្រមាណជាង ១៩ ម៉ាយ ពីភាគកណ្តាលក្រុងសៀងហៃ បានបើកកាលពីអំឡុងឆ្នាំ ២០០៦ តែអ្វីដែលជាភាពប្លែកនោះគឺថា មានដង់ស៊ីតេ នៃចំនួនពលរដ្ឋរស់នៅតិច   ស្របពេលដែល វាគឺជាកន្លែងដែលគូស្នេហ៍ថ្មីទើបនឹងរៀបការរួច ច្រើនទៅថតនៅទីនោះ។

width=432ឧទ្យានជាតិ      ដែលមិនទាន់សាងសង់រួចធំជាងគេបង្អស់នៅអាស៊ី  ត្រូវបានគេបោះបង់ចោលដូចគ្នា មានទីតាំងនៅស្រុក Changping ប្រទេសចិន (  Wonderland Amusement Park: The Largest Incomplete Amusement Park in Asia ) ៕

ដោយ ៖ រិទ្ធីប្រភព ៖ online