បារំាង៖ មានករណីប្លន់ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ៣: ៣០នាទីរសៀលកាលថ្ងៃពុធ ខែកញ្ញា ឆ្នាំ២០១២ ម្សិលមិញ ទៅលើក្រុមគ្រួសារមួយ ដែលកំពុងជិះរថយន្តដ៏ទំនើប ម៉ាក BMW នៅលើដងផ្លូវ មានគ្នា ៤នាក់។
យោងតាមក្រុមប៉ូលិស បានឱ្យដឹងថា នេះគឺជា ករណីប្លន់ដ៏សាហាវមួយ ដោយក្រុមចោរប្លន់ បានបាញ់សម្លាប់មនុស្ស ៣នាក់ ស្លាប់ភ្លាមៗ នៅក្នុងរថយន្ត និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវចោរប្លន់បាញ់ចំ ៣គ្រាប់ តែស្លាប់ ហើយត្រូវបានដឹកតាមឧទ្ធម្ភោគចក្របញ្ជូនទៅសង្រ្គោះនៅមន្ទីរ ក្រោយពេលកើតហេតុ។
ប៉ូលិស បានរកឃើញនូវសាកសព បុរសម្នាក់ទៀត បានដេកស្លាប់នៅក្បែរម៉ូតូមួយគ្រឿង នៅជិតរថយន្តជនរងគ្រោះខាងលើ ហើយប៉ូលិស សន្និដ្ឋានថា បុរសនោះ បានព្យាយាមចូលជួយ ក្រុមគ្រួសារ ដែលរងគ្រោះខាងលើ តែត្រូវបានក្រុមចោរប្លន់ បាញ់សម្លាប់នៅពេលជាមួយគ្នានោះ។ ចំណែក ក្រុមចោរប្លន់ខាងលើ បានរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព៕


ដោយ៖ វណ្ណៈប្រភព៖ Liveleak