បង់ដាសេរីបេកាវ៉ាន់៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាមេរិក លោក John Kerry បាននិយាយកាលពីថ្ងៃចន្ទ កន្លង ទៅថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប៉េកាំង សេអ៊ូល និងតូក្យូ នឹងរួមគ្នា ជំរុញឲ្យកូរ៉េខាងជើង បោះបង់កម្មវិធីអាវុធ នុយក្លេអ៊ែរ។
យោងតាម Yonhap News ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា លោក Kerry បានធ្វើការកត់ សម្គាល់បែបនេះ បន្ទាប់ពីធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បន្ទាប់ពីចូលរួម ក្នុងវេទិកាសន្តិសុខក្នុងតំបន់នៅប្រទេសប្រ៊ុយណេ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានពិភាក្សាជាមួយមន្ត្រីទូតជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនផងដែរ មុនពេលធ្វើកិច្ចជំនួបជាមួយលោក Wang៕

លោក John Kerry ក្នុងជំនួបជាមួយ លោក Wang Yi
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល