/វិជ្ជបណ្ឌិតប្រធានក្រុមវះកាត់ក្នុងមន្ទីរពេទ្យ Lincoln បានដុតអ្នកជំងឺទាំងរស់នៅពេលដែលកំពុងតែ ប្រតិបត្តការណ៍វះកាត់ ដោយការដុតនេះបានធ្វើអោយអ្នកជំងឺមានរបួសរលាកដល់ក និងដើមទ្រូង។ ក្នុងករណីនេះក្រុមប៉ូលីសកំពុងតែស៊ើបអង្កេតចំពោះបញ្ហានេះថាតើគ្រូពេទ្យនោះមានបញ្ហារោគចិត្តឬយ៉ាងណា ឬជាបញ្ហាបច្ចេកទេសដែលបណ្ដាលអោយមានបញ្ហាឆេះនេះកើតឡើង។ លោកវិជ្ជបណ្ឌិតJay Yelon ដែលជាគ្រូពេទ្យវះកាត់ក្នុងឧបទ្ទវហេតុនេះបានប្រាប់ប៉ូលីសថា លោកបានស៊កបំពង់ខ្យល់ចូលទៅក្នុងសួតរបស់អ្នកជំងឺតែមិនដឹងជាមានផ្កាភ្លើងមកពីណាដែលនៅក្បែរបំពង់ O2 ផងនោះស្រាប់តែបណ្ដាលអោយមានភ្លើងឆេះតែម្ដង សម្ដីដូចគ្នានេះផងដែរក៏ត្រូវបានក្រុមការងារក្នុងមន្ទីរពេទ្យប្រាប់ដូចគ្នាមកនេះ។ ជនរងគ្រោះមានឈ្មោះថា Enrique Ruiz អាយុ ៥២ ឆ្នាំ។ ក្នុងករណីនេះមិនទាន់ជាមានអ្វីប្លែកនោះទេ លោកវិជ្ជបណ្ឌិតមួយរូបនេះគឺកំពុងឋិតនៅក្នុងការតាមដានស៊ើបអង្កេតរបស់ប៉ូលីសនៅឡើយ។ បើតាមរបាយការណ៍ទូទាំងសហរដ្ឋអាមេរិកបានអោយដឹងថាក្នុងមួយឆ្នាំមានករណីដូចគ្នានេះបានកើតឡើងពី ៥០០ ទៅ ៦០០ ករណីហើយវាបានបង្កជាការលំបាកមួយ។ /

ដោយ៖ វឌ្ឍនាប្រភពពី៖ nypost