Dzagoev, Selassie, Bentdner, Moutinho និង Balotelli ពិតជាសក្តិសមណាស់ដែលត្រូវបានគេសរសើរក្រោយពីការបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួននៅក្នុងការប្រកួតយូរ៉ូ២០១២ ដែលទើបតែបញ្ចប់ទៅនេះ។
Alan Dzagoev

រកគ្រាប់បាល់បាន៣គ្រាប់ ក្នុង៣ប្រកួត Alan Dzagoev ធ្វើបានយ៉ាងល្អឥតខ្ចោះក្នុងការប្រកួតដ៏ធំមួយ។ ក្រុមអ្នកជំនាញជឿថា បើសិនជាគេនៅតែធ្វើបានយ៉ាងល្អដូច្នេះដូចសព្វថ្ងៃ កីឡាករអាយុ២១ឆ្នាំជនជាតិរុស្ស៊ីរូបនេះពិតជាអាចនឹងក្លាយជាកីឡាករកំពូលលំដាប់ពិភពលោកមិនខាន។
Selassie

លេងការពារបានយ៉ាងល្អ សកម្មក្នុងការឡើងវាយសំរុក ខ្សែការពារស្តាំ Selassie (អាវស) គឺជាពន្លកថ្មីដ៏អស្ចារ្យមួយសំរាប់ក្រុមជំរើសជាតិ CH Czech។
Andriy Yarmolenko

ក្នុងតួនាទីជាខ្សែប្រយុទ្ធស្លាប Andriy Yarmolenko (អាវខៀវខាងស្តាំដៃ) បានជួយយ៉ាងមានប្រសិទ្ធិភាពដល់ Andriy Shevchenko ក្នុងការប្រកួតឈ្នះស៊ុយអែត២-១។ កីឡាករអាយុ២២ឆ្នាំនេះ ក៏លេងបានយ៉ាងល្អផងដែរនៅបណ្តាការប្រកួតក្រោយៗទៀត បើទោះជាមិនបានជួយអ៊ុយក្រែនឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។
Nicklas Bendtner

ការរកបានពីរគ្រាប់ Nicklas Bendtner (អាវក្រហម) ច្បាស់ជាធ្វើឲ្យ Arsenal មើលឃើញឡើងវិញបន្ទាប់ពីត្រូវក្លឹបបំភ្លេចចោលក្នុងរដូវកាលទើបកន្លងផុតទៅនេះ។
Joao Moutinho

ខ្សែបំរើ Joao Moutinho (អាវស) បានដើរតួនាទីយ៉ាងសំខាន់នៅខ្សែកណ្តាលក្នុងក្រុមជំរើសជាតិពរទុយហ្គាល់ ជួយបានច្រើនក្នុងការដែលនាំពរទុយហ្គាល់បានចូលទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។កំហុសរបស់ Moutinho មានតែមួយគត់គឺស៊ុត Penaltyមិនបានសំរេចក្នុងការប្រកួតចាញ់អេស្បាញ។
Mats Hummels

Mats Hummels មានការប្រកួតគួរឲ្យកោតសរសើរមួយផងដែរជាមួយក្រុមជំរើសជាតិអាឡឺម៉ង់។ មានព័ត៌មានថា Barca កំពុងចង់ទិញកីឡាកររូបនេះពី Dortmund មកលេងនៅក្លឹបរបស់ខ្លួនដើម្បីជំនួសកន្លែង Puyol នៅពេលអនាគត។
Mario Balotelli

រកបានបីគ្រាប់យ៉ាងស្អាតទៅលើអៀរឡង់ និងអាឡឺម៉ង់ Mario Balotelli បានបញ្ជាក់ឲ្យដឹងពីសមត្ថ-ភាពដ៏អស្ចារ្យលំដាប់ពិភពលោកក្នុងអាវក្រុមជំរើសជាតិអ៊ីតាលី។ ច្បាស់ជាគ្រូបង្វឹក Roberto Manciniនឹងរក្សាទុកកីឡាកររូបនេះវិញ ច្រើនជាងចង់លក់ដូចអ្វីដែលបានគិតកាលពីខែមីនា។
Jordi Alba

Barca មានការសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែអាចនាំកីឡាករ Jordi Alba មកលេងនៅក្លឹបរបស់ខ្លួនបានតែក្នុងតំលៃ១២លានអឺរ៉ូ។ Alba លេងបានយ៉ាងល្អក្នុងការប្រកួតយូរ៉ូឆ្នាំនេះ ទន្ទឹមនឹងនោះក៏បានស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ក្នុងការប្រកួតឈ្នះអ៊ីតាលី ៤-០ ក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ៕
ដោយ៖ សិលាប្រភព៖ VE