ភ្នំពេញ៖ ប្រទេសតំបន់អាស៊ីអាគ្នេយ៍   ចង់ឱ្យអនុសញ្ញាស្តីពីច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ   ក្លាយជាមូលដ្ឋានមួយក្នុងការដោះស្រាយជំលោះនៅសមុទ្រចិនខាងត្បូង នេះបើយោងតាមឯកសារព្រៀងមួយ ដែលបានបង្ហាញកាលពីថ្ងៃអង្គារ។

width=456

រដ្ឋមន្ត្រីការបរទេសតំបន់អាស៊ីអាគ្នេយ៍  ដែលបានជួបប្រជុំនៅក្នុងប្រទេសកម្ពុជា  ត្រូវបានអូសបន្លាយពេលជាច្រើនម៉ោង   ក្នុងការចេញសេចក្តីណែនាំច្បាប់ជារួមមួយ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសតំបន់អាស៊ីអាគ្នេយ៍  និងប្រទេសចិន ដើម្បីកាត់បន្ថយភាពតាន់តឹងក្នុងតំបន់ជំលោះនៃដែនសមុទ្រចិនខាងត្បូង។

width=456

ឯកសារព្រៀងមួយបានឱ្យដឹងថាអាស៊ានមានតួនាទីក្នុងការដោះស្រាយជំលោះនៅក្នុងដែនសមុទ្រប្រទេសចិន ដោយសន្តិវិធី ដោយប្រើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)៕

ដោយ៖ វណ្ណៈប្រភព៖ asiaone