កាណាដា៖ ក្រុមប៉ូលីសនៅទីក្រុង Abbotsford បានផ្ញើរកាតគ្រឹស្តម៉ាក់ទៅកាន់ក្រុមជនពាល និងអ្នកលក់គ្រឿងញៀនជាច្រើន សម្រាប់ជាឱកាសថ្ងៃគ្រឹស្តម៉ាក់ និងឆ្នាំថ្មីខាងមុខនេះ។

នៅលើកាតគ្រឹស្តម៉ាក់ទាំងនោះមានដាក់រូបលោកតាណូអែល ដែលមានស្ពាយកាំភ្លើងហើយមានសារដែលសរសេរថា “ក្រុមប៉ូលីសយើងជឿថា ពួកឯងទាំងអស់គ្នានឹងកែខ្លួនឲ្យល្អនៅក្នុងជីវិតវិញ ព្រោះវានៅមិនទាន់យឺតពេលនៅឡើយទេ។ ចូរទាំងអស់គ្នាភ្ញាក់ខ្លួនឡើង!ដើម្បីខ្លួនឯង និងគ្រួសារ ត្រូវផ្លាស់ប្តូរជីវិតថ្មីនៅឆ្នាំថ្មីឆ្នាំ ២០១៣នេះ”។

/

កាតទាំងនេះត្រូវបានផ្ញើរទៅកាន់ក្រុមជនពាល តាមរយៈគេញសំងាត់ បើយោងទៅតាមប្រសាសន៍របស់ក្រុមប៉ូលីសនាទីក្រុង Abbotsford កាលពីថ្ងៃច័ន្ទ។

ក្រុម B.C. force's Operation របស់ប៉ូលីសសង្ឃឹមថា ការផ្ញើរកាតនេះនឹងអាចធ្វើឲ្យក្រុមជនពាល និងក្រុមអ្នកលក់គ្រឿងញៀនទាំងអស់នោះ អាចកែខ្លួនឡើងវិញបានដើម្បីសន្តិសុខ និងសណ្តាប់ ធ្នាប់សង្គម។

តើប្រិយមិត្តទាំងអស់គ្នាយល់ថា វាមានប្រសិទ្ធភាពឬទេក្នុងការធ្វើបែបនេះ?

ដោយ៖ មិនា ប្រភព៖ huff