ជាធម្មតា ប៉ូលិសនៅអាមេរិក តែងតែដេញចាប់ អ្នករាំតាមផ្លូវ ដោយយកច្បាប់ថា បង្ករភាព​ចលាចល ឬរំខានដល់ អ្នកដទៃនៅ ទីសាធារណៈជាដើម ។ ប៉ុន្តែថ្មីៗ មានវីដេអូ ប៉ូលិសមួយ នៅ ទីក្រុង ញូយ៉ក ប្រទេស អាមេរិក ដែលទាក់ទាញ ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី ទស្សនិកជន ។

/ ប៉ូលិសម្នាក់នោះ ត្រូវបានគេ ស្គាល់ថាជាកង កំលាំងសន្តិសុខ NYPD ដែលចូលរួម រាំកុងគ្នាលេង ជាមួយនិង អ្នករាំផ្សេងទៀត នៅទីសាធារណៈ ។ គាត់មិនដេញចាប់ អ្នករាំនោះ បែជាចូលរាំ ហើយ ចេះ Break Dance ថែមទៀតផង ។ ប៉ូលិសម្នាក់នោះ ត្រូវបានគេ កោតសរសើរជាខ្លាំង ព្រោះថា ការរាំតាម ផ្លូវមិនមាន ខុសអ្វីធ្ងន់ធ្ងរឡើយ ដូចនេះហើយ ពេលដែល មានប៉ូលិស ចូលរួម បែបនេះទៀត វាធ្វើអោយ ប៉ូលិសនិង ប្រជាពលរដ្ឋ កាន់តែមាន ភាពជិតស្និត ៕