ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអោយដឹងថា បុរសវ័យកណ្តាលចិត្តសឿងម្នាក់ យាយពីថាហ៊ាននោះហ៊ានព្រោះគាត់បានយកពូថៅទៅវាយកំទេចទូរម៉ាស៊ីនលេងហ្គេម ដល់ទៅ ៧ គ្រឿង នៅឯបារអ៊ីតាលីមួយកន្លែង បន្ទាប់ពីគាត់បានចាញ់លុយដល់ទៅ 5,000 euros (£4,330) ឯណោះ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសចិត្តសឿងវ័យកណ្តាលរូបនោះ មានវ័យ ៤៧ ឆ្នាំឈ្មោះ Nure Bregu ។ សកម្មភាពបំបាត់កំហឹងដោយវាយកំទេចទូរហ្គេមមួយនេះ ក៏ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាពផងដែរ ។ អ្វីដែលរឹតតែអស្ចារ្យ ជាជាងចិត្តសឿងរបស់គាត់នោះគឺថា ក្រោយពីវាយកំទេចទូរហ្គេមទាំង ៧ ហើយនោះ គាត់គ្មានបំណងព្យាយាមរត់គេចខ្លួននោះទេ ពោលគឺ គាត់អង្គុយរង់ចាំនៅខាងក្រៅបារមួយកន្លែងនោះ រហូតទាល់តែប៉ូលីសបានមកដល់ និងធ្វើការចាប់ឃាត់ខ្លួនគាត់។

ដើម្បីជ្រាបកាន់តែច្បាស់ ថាតើបុរសចិត្តសឿងវ័យកណ្តាលរូបនេះ បំបាត់កំហឹងរបស់ខ្លួនដោយវេចកំទេចទូរហ្គេម បានយ៉ាងណានោះ មានតែតាមដានទស្សនាវីដេអូឃ្លីបខ្លីដែលមាននៅខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ