ជាមួយនឹងការបន្ថយតំលៃដល់ទៅ​ ២០០ ដុល្លារ Laptop Macbook Pro 13 inch នឹងត្រូវបាន Apple ផ្គត់ផ្គង់តំលៃ សំរាប់បំរើសេវាដល់ វិស័យអប់រំ ក៏ដូចជាស្រទាប់ សិស្ស និស្សិត ផងដែរ។

ប្រហែលជាការបញ្ចុះតំលៃ គឺជានិន្នាការថ្មីរបស់ Apple បន្ទាប់ពីបានបង្ហាញខ្លួននូវ iPod Touch ជំនាន់ទី៥ 16 GB ជាមួយរូបសណ្ឋានទាប និងតំលៃថោកជាងមុន។ ទន្ទឹមនឹងនោះ Apple ក៏បានបញ្ចុះតំលៃលក់របស់ Macbook Pro 13 inch អេក្រង់ធម្មតា មកសល់តំលៃ ដ៏សមរម្យមួយ សំរាប់មនុស្សទូទៅ។ ជាក់ស្តែង កំរិតតំលៃនេះ គឺនឹងផ្តល់តែសំរាប់ សិស្ស​ និស្សិត និងការយកទៅបំរើ ក្នុងវិស័យអប់រំ តែប៉ុណ្ណោះ។

/

ខុសពី iPod Touch, ទាំងពីរ Version Laptop Macbook Pro 13 inch ដែលមានអេក្រង់ធម្មតា សុទ្ធតែត្រូវបានបញ្ចុះ ២០០ ដុល្លារ ពោលគឺនៅសល់តែ ៩៩៩ ដុល្លារ និង ១២៩៩ ដុល្លារប៉ុ ណ្ណោះ។

/

តំលៃនេះ បានធ្វើឲ្យ Macbook Pro 13 inch មានតំលៃប្រហាក់ប្រហែលនឹង Macbook Air version11,6 inch។ ចំណែក តំលៃលក់របស់ Macbook Pro Retina 13 inch វិញ នៅតែរក្សាតំលៃធម្មតា ដែលចាប់ផ្តើមពីតំលៃ ១៤៩៩ ដុល្លារ៕

ដោយ៖ សិលាប្រភព៖ K14