ម៉ូតូ Honda Wave គឺជាប្រភេទម៉ូតូមួយ ដែលធ្លាប់មានឈ្មោះល្បីល្បាញ និង ពេញនិយមបំផុតកាលពីរយៈពេល ៥ ឆ្នាំមុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យុវវ័យនៅពេលនោះ មានការគាំទ្រយ៉ាងខ្លាំង ដោយសារតែ ម៉ូតូនេះ មានរាងស្អាត គុណភាពល្អ ហើយអ្វីដែលពិសេសនោះគឺ ស៊ីសំាងតិច ជាងប្រភេទម៉ូតូផ្សេងៗ ទៀត។
ប៉ុន្តែ ចាប់ពីពេលនោះមក ម៉ូតូ Honda Wave បានបាត់មុខបន្តិចម្តងៗ ព្រោះតែមានការប្រកួតប្រជែង ផ្នែកទីផ្សារម៉ូតូធំទូលាយ នៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ ម្យ៉ាងវិញទៀត គឺយើងឃើញមាន ការនាំចូលប្រភេទម៉ូតូផ្សេងៗ ដូចជាប្រភេទម៉ូតូ អូតូ (Auto) ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យសម័យទំនើប។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតម៉ូតូម៉ាក Honda បានផលិតចេញ នូវម៉ូតូម៉ាក Honda Wave ស៊េរីថ្មីឆ្នាំ២០១៤ ជាមួយនឹងរូបរាងថ្មី ដ៏ស្រស់ស្អាត ផ្លាស់ប្តូរម៉ាស៊ីនថ្មី បំពាក់ដោយប្រព័ន្ធ air coolការពារម៉ាស៊ីន រត់ផ្លូវឆ្ងាយ ពេលក្តៅខ្លាំង មានកំលាំង ១១០សេសេ អាចផ្ទុកសាំងបាន ៣,៧លីត្រ និងមានតំលៃ ១,៦៣៩ដុល្លារ នៅម៉ាឡេស៊ី៕
សូមទស្សនា រូបភាព ខាងក្រោម!!!


ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖tbsmotors