អន្តរជាតិ ៖ ពលរដ្ឋ រដ្ឋ Massachusetts សហរដ្ឋអាមេរិកពីរនាក់ ត្រូវបានរកអោយឃើញថាបាននឹងកំពុងសម្រាកព្យាបាល បន្ទាប់ពីសត្វឆ្មាព្រៃ បានបើកការវាយប្រហារ ដោយចាប់ពួកគេហែកស៊ីនៅក្នុងយានដ្ឋានក្នុងផ្ទះផ្ទាល់ខ្លួនតែម្តង។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាពលរដ្ឋ រដ្ឋMassachusetts ទាំងពីរនាក់នោះ ត្រូវជាពូនិងក្មួយ ដែលមានពេលមួយនោះ វាបានបើកការវាយប្រហារមកលើលោកRoger Mundell Jr ដែលត្រូវជាពូ មុននឹងងាកក្រឡេកទៅវាយប្រហារក្មួយប្រុសរបស់គាត់ វ័យ ១៥ ឆ្នាំ ដែលភ្លាមៗនោះ គាត់ក៏បានបាញ់សម្លាប់វាចោល ដេកដួលនឹងដៃ ដោយកាំភ្លើងខ្លីរបស់គាត់។

ប្រភពដដែលបន្ថែមថា បន្ទាប់ពីបានជួបប្រទះនូវឧបទ្ទេវហេតុដ៏គ្រោះថ្នាក់មួយនេះ ពូនិងក្មួយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល និងរកមើលថាគាត់មានជម្ងឺឆ្កែឆ្គួតឬក៏អត់ បន្ទាប់ពីត្រូវបានឆ្មាព្រៃខាំ ដោយឡែក សាកសពឆ្មាព្រៃនោះវិញ ត្រូវបានភ្នាក់ងារមានសមត្តកិច្ចយកទៅពិសោធន៍រកជម្ងឺឆ្កែឆ្គួត ស្របពេលដែលវាមានបើកការវាយប្រហារមិនធ្លាប់មានពីមុនមក៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ