កាលពីថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2012 ក្រុមហ៊ុន NOKIA បានប្រារព្ធកម្មវិធីចាប់រង្វាន់លើ​ក ចុងក្រោយ ដែលរង្វាន់រួមមាន​​រថយន្ត Chevrolet Spark ដ៏ទំនើប 01 រង្វាន់, ម៉ូតូ​ Honda Dream 02 រង្វាន់, ទូរទស្សន៍ LCD Panasonic 32 អ៊ីញ 10 រង្វាន់ និងទូរស័ព្ទ​ Nokia 700 ចំនួន ២៥ រង្វាន់។

ក្នុងការចាប់រង្វាន់នេះមានអ្នកឈ្នះរង្វាន់ចំនួន 6 នាក់ មិនមានទូរស័ព្ទដែលផ្ទៀងផ្ទាត់​ត្រូវគ្នា​នឹង​លេខកូដ IMEI ដូច្នេះ រង្វាន់ទូរស័ព្ទលើកនេះបានកើនដល់ 31 រង្វាន់ ដើម្បីចែក​ជូនអតិថិជនរបស់ខ្លួនដោយមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MY TV ក្នុងកម្មវិធី A1 CONCERT ។

លោក JERRYMANUS អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា-ឡាវ បានមាន ប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុន NOKIA នឹងទាក់ទងអ្នកមានសំណាងឈ្នះរង្វាន់ នៅក្នុង រង្វង់សប្តាហ៍នេះ ដើម្បីបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងប្រគល់រង្វាន់។

លោកបានបញ្ជាក់ថា ដើម្បីមានសិទ្ធិទទួលរង្វាន់ អតិថិជនដែលឈ្នះរង្វាន់ត្រូវបង្ហាញលេខ IMEI នៅក្នុងទូរស័ព្ទ ដែលបានចូលរួមក្នុងកម្មវិធីចាប់ឆ្នោត និងអត្តសញ្ញាណប័ណ្ណ៕

/

/

/

 

ដោយ៖ សិលាប្រភព៖ NOKIA