UEFA បានចេញសេចក្តីប្រកាសទៅកាន់សាធារណៈថា នឹងចាត់វិធានការជាមួយនឹងក្រុម Manchester United ព្រោះតែគ្រូបង្វឹក Sir Alexfugerson បដិសេធមិនព្រមទទួលការសំភាស៍ និងបានចាកចេញពីកីឡាដ្ឋានយ៉ាងលឿន ដោយមិនបានបង្ហាញខ្លួនក្រោយពេលចាញ់ការប្រកួតជាមួយនឹង Real Madrid រួមទាំងកីឡាករទាំងអស់សុទ្ធតែបដិសេធមិនព្រមទទួលការសំភាសន៍ដែលវាជាទំលាប់នឹងជាច្បាប់មួយក្រោយពេលបញ្ចប់ការប្រកួតនីមួយៗ។

គេនិយាយថា Sir Alexfugerson ប្រហែលជាមានភាពតានតឹងខ្លាំងពេក ទើបមិនអាចផ្តល់បទសំភាសន៍ដល់អ្នកសារព័ត៌មានបាន។ ប៉ុន្តែរឿងហេតុនេះត្រូវបានគេប៉ាន់ស្មានថា គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ដោយលោក Sir Alexfugerson អាចនឹងត្រូវពិន័យជាសាច់ប្រាក់។ យ៉ាងណាមិញយើងនៅមិនទាន់ដឹងនៅឡើយទេ ព្រោះអ្វីៗមិនទាន់ចេញផ្សាយជាផ្លូវការ។ យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើ ការសំរេចចិត្តនឹងទៅជាយ៉ាងណា នៅថ្ងៃទី ២១ មិនា ២០១៣ខាងមុខនេះ៕
ដោយ ៖ កុសលប្រភព ៖ skysports