ថ្មីៗនេះ Samsung បានធ្វើការបន្ថែមនូវពណ៌ ២ផ្សេងទៀត ជាផ្លូវការដល់ Phablet Galaxy Note 3 របស់ខ្លួន​ គឺមានពណ៌ មាសផ្កាឈូក Rose Gold និងពណ៌ក្រហម Red ។ សម្រាប់ Note 3 Rose Gold, ពណ៌មាសផ្កាឈូកត្រូវបាន Samsung ប្រើតែនៅលើផ្នែកគែមព័ទ្ធ ជុំវិញ តួស្មាតហ្វូន Logo Samsung ផ្នែកខាងក្រោយ និងគែមព័ទ្ធ ជុំវិញប៊ូតុង Home តែប៉ុណ្ណោះ ដែលក្នុងនោះ ផ្នែកដែលនៅសល់ ទាំងផ្ទៃខាងមុខ និងខាងក្រោយ គឺនៅតែជាពណ៌ស។

សម្រាប់ម៉ូដែលពណ៌ ក្រហមវិញ ទាំងផ្នែក សំបកខាងក្រោយ ក៏ដូចជាផ្ទៃខាងមុខសុទ្ធតែប្រើ ពណ៌ក្រហមទាំងអស់។ ដូច្នេះ បច្ចុប្បន្ន Galaxy Note 3 នឹងមានសរុបទាំងអស់ ៥ពណ៌ សម្រាប់  អតិថិជនធ្វើការជ្រើសរើស ដែលក្នុងនោះរួមមាន ពណ៌ស ខ្មៅ ផ្កាឈូក ក្រហម និង ពណ៌ មាសផ្កាឈូក។

/

Samsung បានរំពឹងទុកថា នឹងធ្វើការដាក់លក់ម៉ូដែល Galaxy Note 3 ពណ៌ក្រហម នៅក្នុងខែ មករា ឆ្នាំ២០១៤ ហើយសម្រាប់ម៉ូដែល មាសផ្កាឈូក នឹងដាក់លក់ ២សប្តាហ៍បន្ទាប់ពីនោះ៕

ប្រែសម្រួល៖ សិលាប្រភព៖ tinhte