ម៉ូតូ Ducati Monster បានបង្ហាញខ្លួនសារជាថ្មី ជាមួយនឹងរូបរាង ដ៏ស្រស់សង្ហា  ធំ  ធន់មាំ  ដូចជាអ្នកប្រយុទ្ធ ដ៏ខ្លាំងក្លាមួយ នៅលើដងផ្លូវ  កំពុងតែស្រែកឃ្លានចង់  ធ្វើដំណើរ  ទៅផ្លូវឆ្ងាយ។ ម៉ូតូ Ducati Monster ម៉ូដែលថ្មីនេះ ពិតជាសាកសមបំផុត សំរាប់មិត្តយុវវ័យ  ដែលចូលចិត្តលេង ឬ ប្រើប្រាស់់ម៉ូតូធំ បែប Sport ដូចជាម៉ូតូ Ducati Monster ស៊េរីថ្មី ឆ្នាំ២០១៤នេះ។

ម៉ូតូ Ducati Monster ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាតត្រូវបានផលិតឡើងយ៉ាងល្អប្រណិត ជាមួយនឹងការរចនាម៉ូដថ្មី បានផ្លាស់ប្តូរផ្នែកខ្លះៗ នៃតួម៉ូតូទាំងមូល  ដើម្បីបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន ដូចជា៖ អំពូលបំភ្លឺផ្លូវខាងមុខ មានរាងមូលភ្លឺចែងចាំង អាចបំភ្លឺផ្លូវបានច្បាស់ល្អ  ស្តប់ស៊ីញ៉ូមុខក្រោយមានតូចដូចជាស្លឹកត្រចៀក បំពង់ផ្សែងស៊ីមាំងភ្លោះជាប់គ្នា នៅខាងក្រោមកែបកៅអីខាងក្រោយ និង សំបកកង់ Sport ដ៏ធន់ស្វិតមាំ រួមជាមួយនឹងធុងទឹកត្រជាក់ការពារម៉ាស៊ីនកុំឱ្យក្តៅពេលធ្វើដំណើរទៅផ្លូវឆា្ងយ ងាយស្រួលធ្វើដំណើរ បើកបរប្រកបដោយសុវត្ថិភាព។

ជាពិសេស ម៉ូតូ Ducati Monster ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបំពាក់មកជាមួយនឹងកំលាំងធំខ្លាំងជាងស៊េរីមុនៗ មានកំលាំងម៉ាស៊ីនដល់ទៅ ៨០៣សេសេ និង មានទម្ងន់  ១៨៧គ.ក សំរាប់ម៉ូតូធម្មតា និង មានទម្ងន់១៨៨គ.ក សំរាប់ម៉ូតូ មានប្រព័ន្ធ ABS៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed