រថយន្ត  ៖  បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស  ដេលីម៉ែល   ដែលបានចេញផ្សាយ  នាពេលកន្លងទៅនេះ   បានបញ្ជាក់អោយដឹងថា ឧស្សាហកម្មផលិតរថយន្តខ្នាតធំ  (Smart) បានបញ្ជាក់អះអាងអោយដឹងថា ខ្លួនបានដាក់តាំង  ក៏ដូចជា  ធ្វើការបង្ហាញនូវសមិទ្ធផលស្នាដៃចុងក្រោយបង្អស់របស់ខ្លួន  ទាក់ទិនទៅនឹងរថយន្ត   ដែលបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ពិភពលោក ស្របពេលដែលវាមានសមត្តភាពក៏ដូចជា អត្ថប្រយោជន៍ខ្ពស់ ដល់អ្នកប្រើប្រាស់។

width=499

គួររំឮកផងដែរថា រថយន្តដែលជាសមិទ្ធផលស្នាដៃថ្មីពីក្រុមហ៊ុននាំមុខវិស័យរថយន្ថ​ Smart នេះ ត្រូវបានដាក់ឈ្មោះអោយថា Smart Forstars ស្របពេលដែលវាទទួលបាននូវការចាប់អារម្មណ៍យ៉ាងសម្បើមក្នុងអំឡុងកម្មវិធីតាំងបង្ហាញរថយន្ត Paris Moror Show នាទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ។

width=498

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា Smart Forstars គឺជារថយន្តដ៏ប្រណិតបំផុតនាយុគសម័យថ្មីនេះ ស្របពេលដែលវាត្រូវបានដំណើរដោយអគ្គីសនី ក៏ដូចជាបានបំពាក់នូវប្រដាប់បញ្ជាំងកុន (Projector) ទៅនឹងតួរថយន្តផងដែរ។

width=497

ជាមួយនឹងការបំពាក់នូវ Projector ជាប់នឹងទួរថយន្តបែបនេះ វាគឺជាភាពងាយស្រួលមួយ ដល់ម្ចាស់រថយន្តផ្ទាល់ ខណៈពេលដែលពួកគេអាចនឹងរីករាយជាមួយការទស្សនាខ្សែភាពយន្ត ក៏ដូចជាវីដេអូផ្សេងៗមួយចំនួនផ្សេងទៀត   គ្រប់ទីកន្លែង​ តាមរយៈទូរស័ព្ទដៃស្មាតហ្វូនដោយធ្វើការ connect  ជាមួយនឹង Projector ជាការស្រេច។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ Smart Forstars គឺជារថយន្តដែលមានភាពទាក់ទាញ ក៏ដូចជាអស្ចារ្យយ៉ាងណានោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ Dailymail