អន្តរជាតិ  ៖  បង្គារាប់ពាន់ក្បាល ត្រូវបានរកអោយឃើញថា បានងាប់គរគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់  តាមបណ្តោយមាត់ឆ្នេរ   ប្រទេសឈីលី ខណៈពេលដែលបង្គជាភាពភ្ញាក់ផ្អើលទូទាំងប្រទេស ក៏ដូចជា អាជ្ញាធរមានសមត្តកិច្ច ក៏កំពុងតែមានការងឿយឆ្ងល់  ថាតើ មូលហេតុអ្វីដែលបានធ្វើអោយពួកវាងាប់  មានចំនួនច្រើនយ៉ាងនេះ  នេះបើតាមការដកស្រង់ចេញពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ

width=454

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា អាជ្ញាធរមានសមត្តកិច្ចប្រចាំតំបន់  ក៏កំពុងតែចេញយុទ្ធការរបស់ខ្លួន  ក្នុងការតាមដានស៊ើបអង្កេតរកមូលហេតុពិត ថាតើហេតុអ្វីបានបង្គាទាំងអស់ងាប់ដល់ទៅមានចំនួនច្រើនយ៉ាងនេះ?

width=454

តែទោះជាយ៉ាងណាក៏ដោយ  បើតាមការអះអាង ជាជំហានដំបូង ពីសំណាក់មន្រ្តីជំនាញបានអោយដឹងថា ទំនងមកពីការបទឧក្រិដ្ឋបំពុលបរិស្ថាន ពោលគឺ បំពុលទឹកតែម្តង ដែលអាចជាមូលហេតុពិតនៃការសម្លាប់បង្គារាប់ពាន់ក្បាលទាំងអស់នេះ ។  ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖​ ស្កាយ