ស្បែកស្រស់ថ្លាផូរផង់ សម៉ដ្ឋ រលោង  គឺជាអ្វីដែលមនុស្សគ្រប់រូប ប្រាថ្នាចង់បាន ជាពិសេស ចំពោះសុភាពនារីគ្រប់រូប។ តើអ្នកមានវិធីណា  ដែលធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋផូរផង់ ស្រស់ថ្លា និងភ្លឺរលោងដែរ ឬទេ។ តើអ្នកមានវិធីព្យាបាលស្បែកប្រតិកម្ម និងភ្ជិតស្បែកឱ្យម៉ដ្ឋភ្លឺរលោង ដែរឬទេ?ខាងក្រោមនេះ  គឺជាវិធីងាយៗ ដែលអាចជួយព្យាបាល  ស្បែកមុខប្រតិកម្ម ភ្ជិតស្បែក ឱ្យសម៉ដ្ឋ ភ្លឺរលោង ដោយធម្មជាតិ។

width=500

ស្លឹកត្រចៀកក្រាញ់៖ ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលអាចជួយបន្ថែមភាពរលាស់ និងជួយភ្ជិតស្បែកបានយ៉ាងប្រសើរ  ព្រោះវាសម្បូរទៅដោយវីតាមីន B ចម្រុះ វីតាមីន C បេតាខារ៉ូទីន និងសារធាតុអេសៀទីតូសែ ដែលគេអាចយកមកធ្វើជាក្រមួនភ្ជិតស្បែក និងឡេបំបាត់ប្រតិកម្មបានដូចខាងក្រោម៖ ក្រមួនភ្ជិតស្បែក៖ ត្រៀមស្លឹកត្រចៀកក្រាញ់ ១កូនចាន ទឹកដោះគោជូរកន្លះកូនចាននិងទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ យកគ្រឿងផ្សំ ដែលត្រៀមទុកនោះមកក្រឡុក បញ្ចូលគ្នាឲ្យរលាយសាច់តែមួយ បន្ទាប់មក យកមកលាបឲ្យសព្វផ្ទៃមុខ លើកលែងតែបរិវេណជុំវិញភ្នែក និងមាត់ រួចទុករយៈពេលប្រមាណជា ២០- ២៥នាទី រួចលាងសំអាតចេញដោយទឹកត្រជាក់ ជាការសេ្រច។ ឡេបំបាត់ប្រតិកម្ម៖ ត្រៀមស្លឹកត្រចៀកក្រាញ់  កន្លះកូនចាន  ជាតិអន្ធិលប្រទាល កន្ទុយ ៣ស្លាបព្រាបាយ និង ត្រសក់ កន្លះកូនចាន។ វិធីធ្វើ៖ យកគ្រឿងផ្សំ ទាំងអស់មកក្រឡុកឲ្យម៉ដ្ឋ  រួចយកមកលាបបរិវេណដែល ប្រតិកម្ម ឬ ហើមក្រហមនោះ លាបទុករយៈពេលប្រមាណជា ២០- ២៥នាទី រួចលាងសំអា ដោយទឹកត្រជាក់៕

ដោយ៖ វណ្ណៈប្រភព៖ health