អន្តរជាតិ ៖ ស្រ្តីម្នាក់ត្រូវបានរកអោយឃើញ បានកាន់បេះដូងខ្លួនឯង បន្ទាប់ពីបានធ្វើការវះកាត់ដោយទទួលបានជោគជ័យ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស

គួរបញ្ជាក់ផងដែរថា ស្រ្តីរូបនោះ មានឈ្មោះថា Penny ជាអ្នកជម្ងឺមហារីកបេះដូង។ លើសពីនេះទៅទៀត បើយោងទៅតាមសម្តីមិត្តភក្តិស្រីរបស់នាងដែលមានឈ្មោះថា Kelsey ក៏ដូចជា ជាអ្នកបង្ហោះរូបនេះ ចូលទៅក្នុងទំព័រ Imgur បានបញ្ជាក់ថា នេះគឺជារូបមិត្តភក្កិស្រីរបស់ខ្ញុំ Penny ហើយនាងកំពុងតែកាន់បេះដូងរបស់នាង ។ នាងបានកើតនូវជម្ងឺមហារីកបេះដូងតែនាងមិនដែលអស់សង្ឃឹមម្តងណាឡើយ។ នាងគឺជាវីរៈនារី។
គួររំឭកផងដែរថា មនុស្សប្រមាណជាង ៣,៥០០ នាក់ទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ ត្រូវទទួលការវះកាត់បេះដូង ខណៈពេលដែលពួកគេបានកើតនូវជម្ងឺមហារីក៕
ដោយ ៖ ពិសីប្រភព ៖ Spy