អន្តរជាតិ ៖ ​  យោងតាមសេចក្តីរាយការណ៍ព័ត៌មាន​  ដែលបានចេញផ្សាយដោយគេហទំព័របរទេស កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា អ៊ីរ៉ង់បានបង្កើតបាននូវម៉ាស៊ីនទំនើបនិងចុងក្រោយបង្អស់របស់ខ្លួន  ក្នុងការដាក់ទណ្ឌកម្មពួកឧក្រិដ្ឋជន  បន្ទាប់ពីពួកគេបានប្រព្រឹត្តិបទល្មើស។

គួរបញ្ជាក់ផងដែរថា​  ម៉ាស៊ីនដ៏ទំនើបនិងចុងក្រោយបង្អស់របស់អ៊ីរ៉ង់មួយគ្រឿងនេះ ត្រូវបានធ្វើឡើងជាពិសេស ដើម្បីដាក់ទណ្ឌកម្មដល់ក្រុមពួកឧក្រិដ្ឋជន បន្ទាប់ពីពួកគេចេញធ្វើសកម្មភាព ពោលគឺ ម៉ាស៊ីននេះមានសមត្ថភាពខ្ពស់ក្នុងការកាត់ម្រាមដៃ អំឡុងពេលដាក់ទណ្ឌកម្មដល់ពពួកចោរឆក់ ចោរប្លន់។

width=467

លើសពីនេះទៅទៀត ប្រភពដដែលបានបញ្ជាក់បន្ថែមថា ដូចទៅនឹងរូបខាងលើនេះស្រាប់ វាគឺជាការដាក់ទណ្ឌកម្ម ក្នុងការកាត់ម្រាមដៃជនអគតិ ដែលបានប្រព្រឹត្តិខុសកាលពីពេលកន្លងទៅ ដោយអោយត្រូវលូកដៃស្តាំចូលទៅក្នុងម៉ាស៊ីនមួយគ្រឿងនោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ