ព័ត៌មានអន្តរជាតិ ៖ បុរសពីរនាក់ត្រូវបានរកអោយឃើញថា បានធ្វើបាបសត្វខ្លាមួយក្បាលដោយឡើងជិះជាន់ ក៏ដូចជាដាល់វាជាច្រើនដៃផងដែរ ដែលទង្វើនេះហើយ បានធ្វើអោយមានមតិរិះគន់ជាខ្លាំង ពីសំណាក់មហាជនទូទៅ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស singaporeseen ។
លើសពីនេះ បើយោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Straits Times បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គឺជាបុគ្គលិកនៃក្រុមសម្តែង show សត្វខ្លា នៅក្នុងសួនសត្វWenling Zoo ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

គួររំឭកផងដែរថា ការក្រោធខឹង ក៏ដូចជាមតិរិះគន់មួយចំនួន ត្រូវបានលើកឡើងជាបន្តបន្តាប់ បន្ទាប់ពីលេចធ្លាយវីដេអូមួយនេះ ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត។ យ៉ាងណាមិញបើយោងតាមសម្តីមន្រ្តីផ្លូវការចិន បានអះអាងអោយដឹងថា អាជ្ញាធរមានសមត្តកិច្ចបានស្នើអោយអ្នកតំណាងសួនសត្វនេះចេញមុខមកសុំការអភ័យទោស ក៏ដូចជារៀបចំរបៀបវារៈនៃការគ្រប់គ្រងឡើងវិញ និង ធានាអោយបានថា មានការព្យាបាលសត្វពាហានៈអោយបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក៏ដូចជា សន្យានឹងមិនអោយមានករណីណាមួយស្រដៀងនេះ កើតឡើងទៀតនោះទេ ៕ (ចុចទីនេះ ដើម្បីទស្សនាវីដេអូ នៅក្នុងគេហទំព័រដើម)
ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen