យោងទៅតាមទំព័រ Evleaks ស្មាតហ្វូនរបស់ Samsung គឺ Galaxy Mega 2 នឹងមានអេក្រង់ ៦អ៊ិន្ឈ៍ ជាមួយនឹងរីសូលូសឹន 1280*720 pixel ។

/

ទន្ទឹមនឹងទូរស័ព្ទឆ្លាតវៃ លំដាប់កំពូល ដូចជាស្រឡាយ Galaxy S និង Galaxy Note ក្រុមហ៊ុន Samsung ក៏កំពុងយកចិត្តទុកដាក់ទៅលើផលិតផលកម្រិតមធ្យម កម្រិតលើមធ្យមរបស់ខ្លួន។ ការដែលក្រុមហ៊ុន Samsung អភិវឌ្ឍបណ្ដាម៉ូដែលស្មាតហ្វូន Mega គឺមានគោលបំណងបែបនេះ។

/

Galaxy Mega 6.3

ក្រោយពីមានការបង្ហាញខ្លួនក្នុងទីផ្សារ របស់ Galaxy Mega 6.3 និង Galaxy Mega 5.8 នៅលើបណ្ដាញព័ត៌មាន ក៏មានលេចចេញនូវដំណឹងដែលថា ក្រុមហ៊ុន  Samsung កំពុងត្រៀមបញ្ចេញផលិតផលថ្មីមួយទៀត ដែលមានឈ្មោះថា Galaxy Mega 2 ឬឈ្មោះកូដ SM-G750 ។ អ្នកដែលបានបញ្ចេញព័ត៌មាននេះ មិនមានអ្នកណាក្រៅពីអ្នកជំនាញខាងព័ត៌មានបែកធ្លាយ នៅលើ Twitter គឺ Evleaks ។ Evleaks គឺជាទំព័រមួយដែលត្រូវបានគេជឿជាក់ជាខ្លាំង ព្រោះថា ព័ត៌មានបែកធ្លាយស្ទើរតែទាំងអស់ ដែលត្រូវបានបង្ហោះនៅលើ Evleaks គឺសុទ្ធតែជាការពិត។

/

Galaxy Mega 5.8

ក្រៅពីព័ត៌មានដែលត្រូវបាន Evleaks បញ្ចេញឱ្យដឹង គេក៏​បានត្រឹមតែដឹងថា ស្មាត​ហ្វូន Mega 2 ឬ SM-G750 នឹងជា Phablet ដែលមានអេក្រង់ ៦អ៊ិន្ឈ៍ កម្រិតរីសូលូសឹន HD 1280*720 pixel ។ ចំណែក ព័ត៌មានស្ដីអំពីកម្មវិធី គ្រឿងម៉ាស៊ីន ឬតម្លៃលក់របស់ Galaxy Mega 2 គឺនៅតែជារឿងអាថ៌កំបាំងសម្រាប់អ្នកទាំងអស់គ្នា រហូតមកទល់នឹងពេលនេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/tech