ព័ត៌មានរូបភាព ៖ ជាថ្មីម្តងទៀត ពិតជាស្រឡាំងកាំង ចម្លែកចិត្ត ខណៈទំព័រសារព័ត៌មាន កំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ងាកក្រឡេកមកមើលនូវព័ត៌មានរូបភាពស្តី ពី ឧបទ្ទេវហេតុនៃការស្លាប់ចម្លែកៗបំផុត លើលោក មិនដែលធ្លាប់មានពីមុនមក។ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់ នៅខាងក្រោមនេះទាំងអស់គ្នាណា ៖
លោក William Martinez បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើកយុទ្ធនាការសង្រ្គាមសឹករួមគ្នាដល់ទៅ ៣ នាក់ ។
លោកតា David Pendleton វ័យ ៧៧ ឆ្នាំ ត្រូវបានក្រុមមន្រ្តីប៉ូលីសបាញ់សម្លាប់នៅក្បែរកន្លែងបញ្ជុះសាកសពរបស់គាត់ បន្ទាប់ពីគាត់តទល់ជាមួយនឹងក្រុមប៉ូលីស ខណៈរៀបផែនការក្បត់ បំណងធ្វើអត្តឃាតខ្លួនឯង ក្រោយភរិយារបស់គាត់បានស្លាប់ កាលពីពេលថ្មីៗ។
លោក Danny Vanzandt វ័យ ៦៥ ឆ្នាំ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតនៅក្នុងការដុតខ្លួនឯងអោយឆេះស្លាប់ នៅក្នុងផ្ទះរបស់លោក ។ Danny Vanzandt ជាបុគ្គលមួយរូប ដែលញៀនស្រា និងបារីជាខ្លាំង។
បុរសម្នាក់ វ័យជាង ៤០ ឆ្នាំ មកពីប្រទេស Sweden ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបឧបទ្វេវហេតុជាមួយនឹងម៉ាស៊ីនកាត់ស្មៅរបស់ខ្លួន។
លោក Mack Wolford វ័យ ៤៤ ឆ្នាំ មកពីភាគខាងលិចរដ្ឋ Virginia សហរដ្ឋអាមេរិក បានស្លាប់បាត់បង់ជីវិតដោយសារតែពស់មានពឹសខាំ ខណៈមានការសម្តែងជាមួយនឹងសត្វពស់ ដែលគាត់ហ៊ានសន្មត់ថា វាពិតជាមិនខាំនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ Odd