ក្រុងវែល៖ ក្មេងស្រីជំទង់ម្នាក់ដែលមានទំងន់ធ្ងន់ដូចដំថ្ម ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីជួយសង្ក្រោះ បន្ទាប់ពីម្ដាយនាងផ្តល់អាហាររូបត្ថម្ភមិនគ្រប់គ្រាន់ដល់នាង​ អស់រយះពេលដ៏យូរ។

width=449

Georgia Davis​​ មានអាយុ ១៩ឆ្នាំ រស់ក្នុងទីក្រុង Wales ត្រូវបានក្រុមគ្រួសារ​ និងគ្រូពេទ្យដឹកបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យកាលពីថ្ងៃ អង្ការសប្តាហ៍នេះដើម្បីធ្វើការជូយសង្រោះ បន្ទាប់ពីនាងមានជម្ងឺដ៏ធ្ងន់ធ្ងរមួយ ដោយសារតែការញុំាអាហារមិនត្រឹមត្រូវរបស់នាង។ ប៉ុន្តែដោយសារនាងមានទម្ងន់ធ្ងន់ពេក ទើបក្រុមគ្រូពេទ្យចំនាយពេលដល់ទៅ ៨ម៉ោងទើបអាចលើកនាងចេញពីក្នុងផ្ទះ មកដាក់ក្នុងឡានសង្គ្រោះបាន។

width=452

width=452

width=449

width=448

បើតាមប្រភពពត៌មានពីលោកគ្រូពេទ្យបានអោយដឹងថា Georgia Davis ត្រូវវះកាត់ក្នុងមន្ទីរពេទ្យហើយត្រូវសម្រាកព្យាបាល​ ទីនេះមួយសប្តាហ៍ទើបអាចចេញបាន។​​ បញ្ហាវះកាត់គឺត្រូវចំនាយថវិការអស់១០០,០០០ផោន។

width=451

តាមប្រភព​ពត៌មានពីស្ត្រីម្នាក់ ដែលជាអ្នក​ជិតខាងរបស់នាងបាននិយាយថា ម្ដាយរបស់នាង Georgia Davis គឺនាង lesley មានអាយុ ៥៧ឆ្នាំតែងតែទៅទិញអាហារ បន្លែនៅជិតៗផ្ទះសំរាប់ធ្វើម្ហូបអោយនាង គឺនាងមិនដែលទៅផ្សារទំនើប ដូចម្ដាយគេដទៃទេ។ Georgia Davis តែងតែបរិភោគអាហារដែលសម្បូរទៅដោយ ជាតិកាល់ឡូរីខ្ពស់ និងមានសារធាតុចញ្ចឹមតិចតួច។ ដូច្នេះទើបនាងមានទម្ងន់ធ្ងន់ខុសប្លែកពីក្មេងធម្មតា តាំងពីនាងមានអាយុ​ ៨ឆ្នាំមកម្លេះ៕

 

ដោយ៖​ សារិនប្រភព៖dailymail