ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស usnews កាលពី ៩ ម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា ក្មេងស្រីតូច វ័យទើបតែ ១ ឆ្នាំ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ នៅឯរដ្ឋ Alabama ភាគអាគ្នេយ៍ សហរដ្ឋអាមេរិក បន្ទាប់ពីភ្លេចនិងបានទុកគេចោលនៅក្នុងឡាន ដល់ទៅរយៈពេលមួយម៉ោងពេញ ខណៈពេលដែលសីតុណ្ហភាព កើនឡើងដល់ទៅ ៣២ អង្សាឯណោះ។

width=433                                  នេះគ្រាន់តែជារូបភាព ក្រើនរំឭកតែប៉ុណ្ណោះ

យ៉ាងណាមិញ      បើយោងតាមសម្តីមន្រ្តីប៉ូលីស អោយដឹងថា  ក្រុមការងារពួកគាត់បានទទួលទូរស័ព្ទ កាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថាមានក្មេងតូចទុកចោលនិងជាប់នៅក្នុងឡានចតចោលមួយគ្រឿង។  បើយោងតាមសម្តីមន្រ្តីប៉ូលីសអោយដឹងថា ជាមួយនឹងសីតុណ្ហភាពកំពុងតែកើនកំដៅ  ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វាពិតជាមានការគំរាមគំហែងជាខ្លាំងនៅក្នុងការរស់នៅ តួយ៉ាង ដូចនៅក្នុងករណីនេះ វាអាចមានសមត្តភាពគ្រប់គ្រាន់ ​   ក្នុងការឆក់យកអាយុជីវិត  បើសិនណា   មានការធ្វេសប្រហែសនោះ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្មេងស្រីតូចនោះ ត្រូវបានអះអាងថា បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យមួយកន្លែង  ក្រោយពីបញ្ជូនគេទៅសង្គ្រោះមិនបានទាន់ពេលវេលា   ។ គួររំឭកផងដែរថា  មុននឹងបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ  មានពេលមួយនោះ គេឃើញស្រ្តីជាម្តាយ ស្ទុះមកធ្វើចលនាសង្គ្រោះបឋម(CPR) តែអ្វីៗបានយឹតពេលបាត់ទៅហើយ៕

ចងចាំ ៖ ការពារ ប្រសើរជាជាងព្យាបាល ដូច្នេះ  ត្រូវប្រាកដអោយបានថា  កូន តូចៗ មិនស្ថិតឆ្ងាយពីភ្នែកមាតាបិតានោះទេ ដូចករណីខាងលើនេះស្រាប់ គឺជា ឧទាហរណ៍ (បង្ការទុកមុន ជាជាងការស្តាយក្រោយ​ នាពេលបន្ទាប់) ៕

ដោយ ៖ ពិសីប្រភព ៖ usnews