ក្រោយពីត្រូវBayernទំលាក់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់Champions League គ្រូបង្វឹកJose Mourinhoបានធ្វើផែនការផ្លាស់ប្តូរមនុស្សសំរាប់រដូវកាលថ្មី តាមរយះនេះក្លឹបបាល់ទាត់ស្តេចអេស្បាញនេះនឹងលក់ចេញកីឡាករ៦នាក់​ ហើយទិញថ្មី៧នាក់។ Jose Mourinho បានបន្តដឹកនាំក្លឹបនៅReal Madrid។ បើទោះជាម្ចាស់ក្លឹបFlorentino Perez នៅមិនទាន់បញ្ចេញនូវការសំរេចចុងក្រោយ ប៉ុន្តែមនុស្សពិសេសប្រាកដជានឹងត្រូវបានរក្សានៅដដែលក្រោយពីលោកបានជួយក្លឹបមានការរីកចំរើនជាងមុន។ ទោះជាត្រូវធ្លាក់ពីChampions League តែReal Madrid កំពុងតែមានឱកាសយ៉ាងច្រើនក្នុងការលើកពានLa Liga ក្រោយ៣ឆ្នាំត្រូវBarcelonaគ្រប់គ្រង។

width=550

Higuainចង់ចាកចេញ ក្នុងពេលReal Madridមិនចង់បាត់បង់

កីឡាករ៥នាក់ដែលត្រូវចាកចេញជាផ្លូវការក្នុងផែនការរបស់Mourinhoមាន កីឡាករ Ricardo Carvalho, Raul Albiol, Hamit Altintop, Lassana Diarra និង Ricardo Kaka។ ចំណែកGonzalo Higuain គឺMourinhoមិនចង់បាត់បង់ឡើយ ប៉ុន្តែគេចង់ចាកចេញដោយការអន់ចិត្តមិនបានចូលប្រកួត១១កីឡាករដំបូង​បានច្រើន ដោយMourinhoតែងប្រើកីឡាករBenzama ជំនួសគេ។

width=550

ខ្សែការពារJavi Martinez ជាគោលដៅសំខាន់ទី១Real

ចំណែកកីឡាករ៧នាក់ដែលស្ថិតក្នុងផែនការទិញរបស់Mourinhoសំរាប់រដូវកាលក្រោយគឺ អ្នកចាំទី​Thibaut Courtois(Atletico Madrid), ខ្សែការពារJavi Martinez(Atletico Madrid), ខ្សែប្រយុទ្ធSergio Aguero(Man City) (ករណីHiguainចាកចេញ), Eden Hazard (Lille), Freddy Guarin (FC Porto), Neymar (Santos), Van Persie (Arsenal)៕

ដោយ៖ និស្ស័យប្រភព៖ zing