បន្ទាប់ពីបានសំរាកព្យាបាល ក្រោយពេលវះកាត់ត្រគាក អស់រយះពេលមួយខែក្រោយមក Lady Gaga មានភាពធូរស្រាលជាងមុនហើយ តែនាងមិនបោះបង់គំនិតច្នៃប្រឌិតប្លែករបស់នាងទេ។ តារាចំរៀងរូបនេះបានទាក់ទង ជាមួយរចនាម៉ូតម្នាក់គឺលោក Ken Borochov  លោកបាននិយាយថា លោកមិនធ្លាប់ទេថាលោកអាចមានឱកាសច្នៃម៉ូតអោយ Lady Gaga តែទោះយ៉ាងណាក្តីលោកសប្បាយចិត្ត ហើយលោកបានខំប្រឹងប្រែងជាខ្លាំងទើបបានចេញស្នាដៃមួយនេះឡើង។/រទេះរុញនេះធ្វើឡើងដោយស្រោបមាសទំហំ ២៤ ការ៉ាត់ដោយមានការរចនាយ៉ាងផ្ចិតផ្ចង់ទាំងកន្លែងអង្គុយនឹងទំរជើង រួមផ្សំជាមួយពូកអង្គុយព៌ណខ្មៅនឹង ឆ័ត្របាំងថ្ងៃដែលនៅជាប់នឹងកៅអីរួចជាស្រេច៕

ដោយ ៖ លីលីប្រភព ៖ eonline