អាឡឺម៉ង់៖ តាមការអោយដឹងពីទស្សនាដ្ដីរថយន្ដ ប្រចាំប្រទេសអាឡឺម៉ង់ បានចុះផ្សាយកាលពេលថ្មីៗនេះថា រថយន្ដម៉ាក Ferrari ហាក់បីដូចជាមានភាពសមប្រកបគ្រាន់បើ ជាពិសេសគឺ រថយន្ដពណ៌ត្នោត តែម្ដង។ ការលក់ដាច់នេះ គឺហាក់បីដូចជា ឃើញថា វាទើបតែកើតឡើង មុនបុណ្យសាសនាគ្រឹស្ដ និងជិតបំណាច់ឆ្នាំ ២០១២នេះឯង។

width=457

ក្រុមហ៊ុនរថយន្ដរបស់សហរដ្ឋអាមេរិក ដែលប្រចាំក្នុងប្រទេសអាឡឺម៉ង់ បានអោយដឹងថា ជាមួយនឹងការកែច្នែ នូវកម្លាំងម៉ាស៊ីន ខំា្លងជាងមុន និងការរចនាពណ៌ អោយមានភាពស្រស់ឆើតឆាយ ជាពិសេស គឺពណ៌ត្នោត បានធ្វើអោយអតិថិជន ជាច្រើនមានការគាំទ្រ ក៏ដូចជាការចូលមកទិញរថយន្ដនេះ យកទៅប្រើប្រាស់ផងដែរ។

width=455

width=457

សម្រាប់អតិថិជន ក្នុងប្រទេសអាឡឺម៉ង់ បាននិយាយថា​​ ដោយសារតែ Ferrari ជារថយន្ដតូចល្មម សម្រាប់គ្រួសារ ដូច្នេះគេគួរតែទិញវា។ លើសពីនេះ ដោយសារតែពណ៌ត្នោត ជាពណ៌ដែលមានការចូលចិត្ដ ចំពោះជនជាតិអាឡឺម៉ង់ ដូច្នេះហើយ ភាគច្រើន គេអាចទិញរថយន្ដនេះតាមគ្នា ក៏ថាបាន។ អ្នកខ្លះ គេយល់ថា ពណ៌ត្នោតជា ពណ៌នាំសំណាង ដល់ក្រុមគ្រួសារគេ។ អញ្ចឹងហើយ វាសាកសមណាស់ ក្នុងការទិញរថយន្ដនេះ ទៅប្រើប្រាស់។ តម្លៃរថយន្ដគឹ ២២៣,៣៦១ អឺរ៉ូ៕

ដោយ៖ នារីប្រភព៖ carmagazine