ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់​  បានទូរស័ព្ទប្តឹងភ្នាក់ងារសង្គ្រោះបន្ទាន់ ៩១១ បន្ទាប់ពីបានឃើញសត្វពស់កំណាច ប្រយុទ្ធជាមួយនឹង សត្វកំប្រុក នៅឯផ្ទះរបស់នាង ក្នុងរដ្ឋ Arizonaសហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស spy ។

width=436

គួរបញ្ជាក់ផងដែរថា  ទម្រាំតែភ្នាក់ងារសង្គ្រោះបន្ទាន់    ដែលមកពីអង្គភាពពន្លត់អគ្គីភ័យបានមកដល់នោះ   ពពួកពូជសត្វរស់នៅក្នុងព្រៃមួយគូនេះ  បានប្រយុទ្ធអស់ កន្លះ ម៉ោងបាត់ទៅហើយ    ។  កាលដែលបានឃើញបែបនេះ​ ហើយនោះ​ បុរសដែលជាអ្នកជំនាញពន្លត់អគ្គីភ័យម្នាក់ឈ្មោះ Ryan Philips  បានថតសកម្មភាពប្រយុទ្ធមួយនេះ  ស្របពេលដែលមួយស្របក់ក្រោយមក    ពពួកពូជសត្វរស់នៅក្នុងព្រៃមួយគូនេះ ត្រូវបានចាប់ និងយកទៅរក្សាទុក ដោយដាក់ដាច់ដោយឡែកពីគ្នា   ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ spy