ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័របរទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះបានគូសបញ្ជាក់អោយដឹងថា នៅឯសហរដ្ឋអាមេរិកឯណោះវិញ ស្រ្តី​៥ នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលឡានទំនើប ធន់វែង  ថ្នាក់ប្រណិតមួយគ្រឿង  បានផ្ទុះឆេះភ្លាមៗស្របពេលដែលពួកគេក៏កំពុងតែធ្វើដំណើរ។

width=443

គួរបញ្ជាក់ផងដែរថា ករណីជួបឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ វេលាម៉ោងប្រមាណជាង១០យប់ នៅលើស្ពាន San Francisco Bay bridge រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

width=445

លើសពីនេះ   បើយោងតាមសម្តីមន្ត្រីផ្លូវការ ខាងសុខសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំរដ្ឋកាលីហ្វរញ៉ា  លោក Amelia Jack បានអះអាងអោយដឹងថា ស្រ្តី ៥  នាក់ដែលត្រូវជាជនរងគ្រោះបាត់ស្លាប់បាត់បង់ជីវិតនោះ បានស្លាប់ក៏ព្រោះតែគេបានជាប់គាំងនៅក្នុងឡានទំនើបមួយគ្រឿងនោះ   ស្របពេលដែលស្រ្តី ៤ នាក់ផ្សេងទៀត  និង  បុរសជាតៃកុងឡានបានរត់គេចខ្លួនទាន់ពេលវេលា  បន្ទាប់ពីរថយន្តទំនើប ធន់វែង  ថ្នាក់ប្រណិតមួយគ្រឿង  (limousi-ne)      បានផ្ទុះឆេះមួយរំពេច  ខណៈពេលដែលមានផ្សែងខ្មួរខ្មាញ់ ឆេះចេញពីខាងក្រោយរថយន្ត។

width=441

គួរបញ្ជាក់ផងដែរ     ជនរងគ្រោះទាំងអស់   ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ ខណៈពួកគេបានរងរបួស ដោយការរលាក ។  ដោយឡែក ភ្លាមៗនោះក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្ត្រីជំនាញដោយបានបិទស្ពាននោះជាបណ្តោះអាសន្ន ដើម្បីធ្វើការតាមដានស៊ើបអង្កេតរកមើលមូលហេតុពិត    នៃការឆាបឆេះរថយន្តទំនើបធន់វែង ប្រណិតមួយគ្រឿងនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ