លោក អូបាម៉ា ត្រូវបានគេមើលឃើញថា ជាប្រធានាធិបតីអាមេរិកមួយរូបដែលមានលក្ខណៈសាមញ្ញ និងហាក់ដូចជាមិនព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងគ្រួសារ នៅពេលបង្ហាញខ្លួនជាញឹកញាប់នៅទីសាធារណៈ។

width=391កាលពីប៉ុន្មានថ្ងៃមុននេះ លោកប្រធានាធិបតីអាមេរិក អូបាម៉ា រួមជាមួយនឹងគ្រួសាររបស់គាត់បានធ្វើដំណើរ កំសាន្ដ ទៅកាន់កោះ Hawaii ។ នៅទីនេះ លោកនិងគ្រួសារបានចំណាយពេលច្រើនសម្រាប់លំហែកាយ ប៉ុន្ដែ លោកក៏ត្រូវវិលត្រឡប់ទៅកាន់សេតវិមានវិញ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។ ក្រោយពីបានបញ្ចប់ការងារ លោកអូបាម៉ា ក៏វិលមក កោះ Hawaii បន្ដរដូវវិស្សមកាលរបស់ខ្លួន។width=392

នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះដែលលោកកំពុងស្នាក់នៅលោកប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជាមិនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងគ្រួសារនោះទេ ដោយលោកនិងក្រុមគ្រួសារបាននាំគ្នាចូលមកកាន់តំបន់ផ្សារទំនើបមួយ ព្រមទាំងទិញការ៉ែមបរិភោគនៅក្នុងទីសាធារណៈទៀតផង។/

ពេលបានស្គាល់ថា នេះជាប្រធានាធិបតីអាមេរិក មនុស្សទាំងឡាយនៅទីនោះ ក៏នាំគ្នា សម្រុក ចូលមកក្បែរលោក ដោយអ្នកខ្លះថតរូប អ្នកខ្លះសូមចាប់ដៃ។ល។ ចំណែកលោក អូបាម៉ា វិញក៏បានចាប់ដៃ និងសួរសុខទុក្ខអ្នកទាំងនោះ។ ក្រោយមក លោកក៏បានចូលក្នុងរថយន្ដ រួចចាកចេញទៅកាន់លំនៅឋានវិញ៕

 

ដោយ ៖ សីហាប្រភព ៖ VE