ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបានចេញផ្សាយមួយម៉ោងមុននេះ អោយដឹងថា ក្មេងស្រីតូចវ័យ ៨ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលបុរសជាកសិករម្នាក់ឃើញទាន់ និងបានជួយអន្តរាគមន៍ ពីការអូសពាំ ខាំហែក របស់ឆ្កែកំណាចធំមួយក្បាល។

គួរបញ្ជាក់ផងដែរថា ករណីដ៏រន្ធត់ខាងលើនេះ បានកើតឡើងក្នុងភូមិ Yuncheng ភាគខាងជើងខេត្ត Shanxi ប្រទេសចិន ។ ដោយឡែក ក្មេងស្រីតូចរូបនេះ មកទល់នឹងពេលនេះ ក៏កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ស្របពេលដែលនាងតូច បានទទួលរងរបួសធ្ងន់ពីការវាយប្រហារដ៏ឃោរឃៅ របស់ឆ្កែកំណាចមួយក្បាលនេះ ។ ខាងក្រោមនេះ ជាវីដេអូជ្រាបកាន់តែច្បាស់ ថាតើទិដ្ឋភាពរួមនៃការវាយប្រហារដ៏រន្ធត់នោះយ៉ាងណាទៅ តាមដានទស្សនាបន្តិចទៅ ៖
ប្រការគួរចងចាំ ៖ គួរណា កុំទុកក្មេងអោយនៅតែឯង បើមិនដូច្នេះទេ អាចនឹងមានករណីអវិជ្ជមាន កើតឡើងជាយថាហេតុ៕
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily