ព័ត៌មានអន្តរជាតិ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែ បានចេញផ្សាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា វីដេអូគ្រូ  និងសិស្សវាយ តប់គ្នាមួយ ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត។

គួរបញ្ជាក់ផងដែរថា មូលហេតុពិតដែលធ្វើអោយគ្រូសិស្សឈានទៅដល់ថ្នាក់វាយតប់នេះ មិន ទាន់បានដឹងច្បាស់នៅឡើ់យទេ ស្របពេលដែលយុទ្ធនាការក្នុងការតាមដានស៊ើបអង្កេតកំពុង តែបន្ត។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថាវីដេអូនោះត្រូវបាន ថតជាប់ដោយសិស្សម្នាក់ផ្សេងទៀត ដែលវីដេអូនេះផ្ទាល់មានរយៈពេលត្រឹមតែ  ១៧ វិនាទីតែ ប៉ុណ្ណោះ ស្របពេលដែលវាបានកើតឡើងនៅក្នុងថ្នាក់មួយនៅឯវិទ្យាល័យ Palm Beach Lakes High School រដ្ឋ Florida សហរដ្ឋអាមេរិក ។  ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូខាង ក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ Happening