តែបៃតង ជាប្រភេទរុក្ឋជាតិពណ៌បៃតង ដែលគេតែងតែនិយមដំានៅតាមជើងភ្នំ ឬ តំបន់ខ្ពង់រាប។ជាពិសេស តែបៃតង ជាប្រភេទភេសជ្ជៈ ដែលប្រជាពលរដ្ឋភាគច្រើន យកមកទទួលទាន  ជជែកលេងកំសាន្ត ជាមួយមិត្តភក្តិ។ មិនតែប៉ុណ្ណោះ    តែបៃតងគឺមានអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព។

width=500

១/ តែបៃតង និង មហារីក៖ តែបៃតងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ដោយសារតែ នៅក្នុងតែពណ៌បៃតងគឺសម្បូរដោយសារធាតុ antioxidant វីតាមីន C និងវីតាមីន E ដែលមានតួនាទីជួយការពារកោសិកាខូចខាតក្នុងរាងកាយមិនឱ្យកើតមានជំងឺមហារីក។

២/ តែបៃតង និង​ ជំងឺបេះដូង៖ តែបៃតង  អាចជួយទប់ស្កាត់ការកើតជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាលដោយការបន្ធូរបន្ថយកម្រិតនៃកូលេស្តេរ៉ុល មានប្រសិទ្ធិភាពសូម្បីតែការវាយប្រហារដោយបេះដូង  ដែលវារារាំងការស្លាប់របស់កោសិកា និង ល្បឿននៃការងើបឡើងវិញកោសិកាបេះដូង

៣/ តែពណ៌បៃតង និង ការប្រឆាំងវ័យចំណាស់៖ តែបៃតង មានផ្ទុកនូវសារធាតុ antioxidant ដែលគេស្គាល់ថា  ជា polyphenols មួយ ដែលប្រយុទ្ធប្រឆាំងនឹង  អាតូមសេរី ដែលវាមានតួនាទី ជួយអ្នកឱ្យប្រយុទ្ធប្រឆាំង  នឹងការវ័យចំណាស់  ជម្រុញភាពជាប់បានយូរ និង ធ្វើឱ្យសម្រស់នៅក្មេង។

៤/ តែបៃតងនិងការបាត់បង់ទំងន់ តែបៃតង  អាចជួយជាមួយនឹង  ការសម្រកទំងន់រំលាយខ្លាញ់ និង ជំរុញឱ្យអត្រាការរំលាយអាហារ  របស់អ្នកដោយធម្មជាតិ។ វាអាចជួយអ្នកក្នុងការដុតរំលាយខ្លាញ់រហូតដល់ទៅ ៧០ កាឡូរីក្នុងពេលតែមួយថ្ងៃ៕

ដោយ៖ វណ្ណៈប្រភព៖ thirdage