ម៉ូតូ Kawasaki Z1000 គឺជាប្រភេទម៉ូតូ ដ៏ចម្លែក និង ទាក់ទាញបំផុត ដែលត្រូវបានរចនាម៉ូដឡើង ប្លែកខុសពី ស៊េរីមុនៗ។ ម៉ូតូ Kawasaki Z1000 ម៉ូដែលថ្មី ឆ្នាំ២០១៤ បានធ្វើឱ្យអ្នកប្រើប្រាស់ ដែលចូលចិត្តលេងម៉ូដម៉ូតូធំ  កាន់តែអារម្មណ៍កាន់តែខំា្លងជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មី ដូចជាសត្វខ្លាដ៏កំណាច់មួយក្បាល។

ម៉ូតូ Kawasaki Z1000 ម៉ូដែលនេះ ពិតជាមានភាពទាក់ទាញ ទាំងរូបរាងនិងកំលាំងម៉ាស៊ីន១០៤៣សេសេ ខ្លាំង ដូចជា សត្វខ្លាកំណាច បើកបរទៅមុខមិនចេះហត់នឿយ។ គេហៅថា Kawasaki Z1000 ជាខ្លាកំណាច់ ដោយសារតែ ម៉ូតូប្រភេទនេះ ត្រូវគេតុបតែង រូបខាងក្រៅភ្នែកខាងមុខទាំងពីរ  និង  ដងខ្លួនទាំងមូល  មើលទៅដូចជាសត្វខ្លា  ដ៏សាហាវមួយក្បាលហើយម៉ូតូនេះ ត្រូវបានគេដាក់នៅជប៉ុន និង តំបន់អឺរ៉ុប ក្នុងតំលៃ ១១,៩៩៩ដុល្លារ៕

សូមទស្សនា វីដេអូ ខាងក្រោម

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ cycleworld