អ្នកឡើងភ្នំ ៩នាក់បានបាត់បង់ជីវិត និង៩នាក់ទៀតរងរបួសដោយសារតែបាក់ផ្ទាំងទឹកកក នៅជិតតំបន់ French Alpine  កន្លែងជិះស្គីកំសាន្ត Chamonix  នេះបើយោងតាមមន្រ្តីម្នាក់បាននិយាយ។

width=456

យោងតាមបណ្តាញសារពត៌មាន BBC បានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មានជនរងគ្រោះសញ្ជាតិអេស្បាញ ២នាក់ អាឡឺម៉ង់ ១នាក់  និងស្វីសម្នាក់   និងមានជនរងគ្រោះ  ២នាក់ផ្សេងទៀតដែលមិនទាន់ស្គាល់អត្តសញ្ញាណបាននៅឡើយ។

ក្រុមអ្នកសង្រ្គោះ បានបន្តឱ្យដឹងថា មានសាកសពមនុស្ស  ៣នាក់ផ្សេងទៀត ត្រូវបានរកឃើញ និងមានមនុស្ស ៤នាក់ទៀត កំពុងបាត់ខ្លួន៕

សូមទស្សនា វីដេអូខាងក្រោម!!!

ដោយ៖ វណ្ណៈប្រភព៖ BBC