អន្តរជាតិ ៖ ​ ពូជស្វាប្រភេទថ្មី   មានពិសអាចសម្លាប់មនុស្សបានយ៉ាងងាយ ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងអោយដឹងថា ទើបតែបានរកឃើញនាពេលថ្មីៗនេះ នៅឯ Borneo នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីពេលកន្លងទៅ។

width=471

គួរបញ្ជាក់ផងដែរថា ថ្វីបើតែវាមើលទៅរាងគួរអោយស្រលាញ់បន្តិចមែនតែកុំភ្លេចអោយសោះថា  វាគឺជាពូជស្វាមួយដែលមានគ្រោះថ្នាក់ជាទីបំផុត   រហូតដល់ថ្នាក់អាចសម្លាប់មនុស្សបានប្រសិនបើវាបានខាំនរណាម្នាក់ហើយនោះ។

width=470

លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកជំនាញ Anna Nekaris មកពីសកវិទ្យាល័យ Oxfo-rd Brookes បានបន្ថែមអោយដឹងថា ពូជស្វា  Nycticebus kayan ដែលជាពូជស្វាប្រភេទថ្មីនេះ គឺជាពូជសត្វស្វាមួយ   ដែលមានគ្រោះថ្នាក់ជាទីបំផុត  ហើយវាចូលចិត្តចេញមករកស៊ីតែនៅពេលយប់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះ   មកទល់នឹងពេលនេះ  ប្រភេទពូជស្វាដ៏មានគ្រោះថ្នាក់មួយនេះ ត្រូវបានកត់ត្រាចូលក្នុងបញ្ជី ពូជសត្វដែលមានគ្រោះថ្នាក់ជាទីបំផុត ស្របពេលដែលថ្មីៗនេះ អ្នកវិទ្យាសាស្រ្ត ទើបតែបានរកឃើញនៅលើប្រជុំកោះ Borneo ដែលជាកោះធំបំផុតលំដាប់ទី៣ របស់ពិភពលោកមានទីតាំងស្តិតនៅក្នុងប្រទេស ឥណ្ឌូណេស៊ី៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ