ដូចដែលយើងបានដឹងហើយថា After School គឺជាក្រុមចំរៀងស្រី ដែលមានរូបរាង​ និង សម្ភស្សស្រស់ស្អាត បែបស៊ិចស៊ី ហើយក្រុម After School ក៏ធ្លាប់បានមកសំដែងនៅកម្ពុជាផងដែរ ។ ថ្ងៃនេះក្រុម After School បានត្រឡប់មកពិភព KPOP ដោយរួបរួមជាមួយ ផលិតករ Brave Brothersសារជាថ្មី នាំមកជូននូវវីដេអូចំរៀងថ្មី បែបស៊ិចស៊ី ប្លែកៗពីមុន ។វីដេអូចំរៀងថ្មីនេះ មានចំណងជើងថា First Love ដែលផលិតករ Brave Brothers បានខំប្រឹងសំរឹតសំរាងយ៉ាងល្អ ដោយក្រុមចំរៀង  After  School រាំជាមួយបង្គោល ដូចអ្នករាំបង្គោលយ៉ាងចំណាន  បង្ហាញពីទេពកោសល្យ និង ភាពស៊ិចស៊ីរបស់ពួកនាង ។  ដើម្បីកុំអោយទស្សនិកជនមានមន្ទិលសង្ស័យច្រើន ចឹងយើងទៅទស្សនាទាំងអស់គ្នាទៅមើល ថាក្បាច់រាំរបស់ពួកនា ស្អាតស៊ិចស៊ីយ៉ាងណាដែរ ។