តើលោកអ្នកកំពុងតែព្រួយបារម្ភ សត្វមូសខាំកូនតូចៗ របស់លោកអ្នកមែន ឬដែរ? តើលោកអ្នកមានវិធីបែបណា ដើម្បីកំចាត់សត្វមូស ដែលនៅក្នុងលំនៅដ្ឋាន? ដោយបាញ់ថ្នាំសម្លាប់សត្វមូសថ្នាំដុតសម្លាប់សត្វមូស ឬ ប្រើប្រាស់ឧបករណ៍ឆក់សម្លាប់សត្វ?
ខាងក្រោមនេះ យើងសូមណែនាំលោកអ្នកនូវវិធីងាយៗ មិនចាំបាច់ចំណាយប្រាក់ អាចកំចាត់សត្វមូសបានយ៉ាងមានប្រសិទ្ធិភាព មិនប៉ះពាល់ដល់សុខភាពកូនៗ និង សមាជិកគ្រួសាររបស់លោកអ្នក។

គ្រឿងផ្សំ៖-ដបទឹកក្រូច-មេដំបែស្រា-ស្ករត្នោត-ទឹកសូមយកគ្រឿងផ្សំ ទាំងបីខាងលើ លាយចូលគ្នា រួចកូរឱ្យសព្វ បន្ទាប់មក កាត់ដបទឹកក្រូច ជាពីរផ្នែក ដោយទុកឱ្យផ្នែកខាងលើ (មាត់ដប) ខ្លីជាង ផ្នែកខាងក្រោម រួចយកផ្នែកមាត់ដបខាង លើសូកចូលផ្នែកដបខាងក្រោម យកបង់ស្អិតបិទឱ្យជិត ចុងក្រោយចាក់គ្រឿងផ្សំខាងលើចូលយកក្រដាស់ ឬ ថង់ផ្លាស្ទិចពណ៌ខ្មៅ រំជុំវិញដបទឹកក្រូច ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ youtube