កាលពីថ្ងៃម្សិលមិញ Samsung បានបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូន Galaxy Premier (លេខកូដ GT-i9260) ដែលយើងបានឃើញលេចចេញនូវព័ត៌មានចចាមអារាមជាច្រើនកាលពីពេលកន្លងទៅ។

គំរូស្មាតហ្វូននេះគឺជា Version ខ្លាំងជាង Galaxy Nexus (GT-i9250) ឯរូបរាងវិញមានការរចនាម៉ូដស្រដៀងនឹង Galaxy S III។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ជាមួយ TouchWizរបស់ Samsung ដែលមានមកជាមួយនូវ Applications មួយចំនួនដូច S III ដូចជា S Beam, Smart Stay, Direct Call, Pop-Up Play, S Voice, Best Photo... Galaxy Premier នឹងត្រូវបានដាក់លក់នៅខែក្រោយ មុនដំបូងគេនៅប្រទេស Ukraine ក្នុងតំលៃប្រហែល 680 USD។

/ និយាយពី Hardware, Samsung បានបំពាក់ដល់ GT-i9260 នូវ CPU TI OMAP 4470 Dual Coreល្បឿន1,5GHz (ខ្លាំងជាង OMAP 4460 របស់ Galaxy Nexus), RAM 1GB, មេម៉ូរីក្នុង 8GB/16GB,កាមេរ៉ាក្រោយ 8MP និងកាមេរ៉ាមុខ 1,9MP, ថ្ម 2100mAh។ ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ Super AMOLED 4,65 ជាមួយកំរិតពន្លឺ 720p ដូច Nexus ជំនាន់មុន។ Galaxy Premier ក៏បានបំពាក់ផងដែរនូវ Wi-Fi, Bluetooth 4.0, GPS, NFC, រន្ធដោតមេម៉ូរីក្រៅ microSD ហើយមានពីរ Version គឺ 4G LTE និង 3G HSPA+ ៕

/

/

ដោយ៖ សិលាប្រភព៖ tte