ទីបំផុត Gokmen Akdogan ដែលជាកីឡាករបាល់ទាត់ម្នាក់ មានមុខមាត់ដូច Cristino Ronaldoនោះ ពេលនេះគេបានជួបជាមួយនឹង និមត្តរូបគេដោយផ្ទាល់ហើយ ។/ដូចដែលយើងបានដឹងពីមុនមកហើយថា Akdogan នឹងរកវិធីណាមួយ ដើម្បីបានជួបផ្ទាល់ជាមួយនិមិត្តរូប  Cristiano ​ Ronaldo ។ យប់ម្សិលមិញក្រោយពេលការប្រកួតរវាង Real Madridនិង Galatasaray រួចមក Akdogan បានឈរចាំ Ronaldo ក្នុងសំលៀកបំពាក់ឯកសណ្ឋានក្រុមជំរើសជាតិ Portugal ដើម្បីទាក់ទាញភ្នែករបស់​ Ronaldo ។ ទីបំផុត  Ronaldo បានដើរចេញពីកីឡាដ្ឋាន ដើម្បីឡើងរថយន្តទៅសំរាក តែត្រូវបានស្ទាក់ដោយ Akdogan ។ Ronaldo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារ  Akdogan មានមុខមាត់ដូចខ្លួនសឹងតែ ៩០% ។ Akdogan បានអោបនិងថតរូបជាមួយ Ronaldo ជាច្រើនដង ធ្វើអោយគេមានអារម្មណ៍សប្បាយរីករាយណាស់ព្រោះសុបិនរបស់គេបានសំរចហើយ ៕ 

ដោយ ៖ កុសលប្រភព ៖ k14